នៅទីនេះ លោកអ្នកអាចតាមដានរាល់ព៌តមានរបស់ Android ជាភាសារខ្មែរទាន់ហេតុការណ៍។
Monday, November 28, 2011
Sunday, November 27, 2011
ដំណឹងអាក់ខានការផ្សាយ
សូមគោរពជូនមិត្តអ្នកអានទាំងអស់ជាទីមេត្រី!
ដោយសារប៉ុន្មានថ្ងៃនេះ ខ្ញុំមានការរវល់នឹងតំលើងគេហទំព័រថ្មីដែលងាយស្រួលជាងមុន ធ្វើឲ្យខ្ញុំមិនអាច ចេញផ្សាយអត្ថបទថ្មីៗបាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកដែលតែងតែចូល មកតាមពត៌មានថ្មីៗ ទាក់ទងនឹង Android។ ខ្ញុំនឹងធ្វើយ៉ាងណាដើម្បីឲ្យបានព៌តមានជូនអ្នកទាំង អស់គ្នាសំរាប់អាន ឲ្យកាន់តែឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។
សូមអរគុណ
ដោយសារប៉ុន្មានថ្ងៃនេះ ខ្ញុំមានការរវល់នឹងតំលើងគេហទំព័រថ្មីដែលងាយស្រួលជាងមុន ធ្វើឲ្យខ្ញុំមិនអាច ចេញផ្សាយអត្ថបទថ្មីៗបាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកដែលតែងតែចូល មកតាមពត៌មានថ្មីៗ ទាក់ទងនឹង Android។ ខ្ញុំនឹងធ្វើយ៉ាងណាដើម្បីឲ្យបានព៌តមានជូនអ្នកទាំង អស់គ្នាសំរាប់អាន ឲ្យកាន់តែឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។
សូមអរគុណ
Saturday, November 26, 2011
វិធីតំលើង MIUI ដាក់ក្នុង Xperia Arc/Neo (How to port MIUI to Xperia Arc/Neo)
បើនិយាយពី MIUI អ្នកប្រើប្រាស់ Android ភាគច្រើនប្រាកដជាស្គាល់វាហើយ។ ថ្ងៃនេះ ខ្ញុំសូមណែនាំ ពីរបៀបតំលើង MIUI ដាក់ក្នុង Xperia Arc/Neo ម្តង។ ដោយសារតែទូរស័ព្ទទាំងពីរនេះ មិនទាន់ក្នុង Download list ទាំង miuiandroid.com និង miui.us នោះទើបមាន developer ម្នាក់នៅក្នុង xda-developer បានធ្វើវាឡើងសំរាប់ឲ្យប្រើប្រាស់បាន។
សំរាប់ ROM MIUI អាចដំណើរបានយ៉ាងល្អ ជាមួយនឹងមុខងារផ្សេងៗដូចជា៖
- MIUI theme manager (អាចទាញយក themes បានគ្រប់ប្រភេទ)
- GSM,SMS,SENSORS ,AUDIO, ញ័រ,MIC,GPS
- Mobile Bravia Engine
- USB Mount SD
- Bluetooth,WIFI
- GSM data connection ,Torch light
- Camera with flash light and 720p recording also
HTC Ville:ទូរស័ព្ទស្តើងជាងគេរបស់ HTC
អ្នកដែលដឹង ប្រាកដជាមិនចាប់អារម្មណ៍ក៏ថាបាន តែសំរាប់អ្នកមិនដឹងវិញវាជារឿងផ្សេង។ ថ្មីៗនេះមាន លេចចេញនូវរូបភាពរបស់ទូរស័ព្ទ HTC មួយគ្រឿងដែលឈ្មោះថា HTC Ville ដែលមានកំរាស់ស្តើងបំផុតក្នុងចំនោមទូរស័ព្ទ Android ដែលផលិតដោយក្រុមហ៊ុន HTC ។
បើតាមប្រភពព៌តមានដែល លិចធ្លាយមក បានឲ្យដឹងថា វាមាន CPU dual core ដែលជាប្រភេទ Snapdaragon 4 ដោយមានល្បឿនប្រកង់ 1.5GHz។ វាមានអេក្រង់ ជាប្រភេទ Super AMOLED និង resolution គឺ qHD។វាមានកាំមេរ៉ាទំហំ 8Megapixel (BSI Camera) ហើយអាចថតវិដេអូបានដល់ Full HD (1080pixels)។ វាមានរូបរាងស្រោបពីក្រៅ ធ្វើអីអាលុយមីញ៉ូម ហើយជាប្រភេទ unibody ទៀតផងដែលធ្វើឲ្យទូរស័ព្ទមើលទៅហាប់ណែន។
វិធីបិទ Boot animation នៅលើ Ice Cream Sandwich
នៅស្រុកខ្មែរមិនទាន់មានប្រើផង សរសេររបៀបប្រើបាត់ទៅហើយ? នេះប្រហែលជាសំនួរដែល មិត្តអ្នកអាននឹងនឹកឆ្ងល់ ពេលអាចអត្ថបទនេះ។ ត្បិតតែវាមិនទាន់លក់មែន តែប្រហែលជាមិត្តយើងខ្លះ កំពុងតែប្រើប្រភេទ AOSP ROM ផងក៏មិនដឹង។ តែនេះមិនមែនជាអត្ថបទសំរាប់តែ ICS មួយនោះទេ។
យើងដឹងស្រាប់ហើយថា Boot animation របស់ Android មានច្រើនប្រភេទផ្សេងៗ គ្នាទៅតាមប្រភេទក្រុមហ៊ុនដែលផលិត នឹងតាមប្រភេទ ROM ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះគេអាច ប្តូរវាបានទៀតផង សំរាប់ ទូរស័ព្ទ ដែល Root រួចហើយ។
Friday, November 25, 2011
Ice Cream Sandwich មានសមាជិកថ្មីពីរទៀតប្រើបានហើយ
កាលពីរម្សិលមិញ មានវីដេអូមួយដែលនិយាយពី HTC G1 អាចដាក់ ICS ប្រើបានគឺវាបានបង្កភាពភ្ញាក់ផ្អើល ពេញពិភពAndroid។ ស្រាប់តែថ្ងៃនេះ មានសមាជិក២បន្ថែមទៀត គឺ HTC Evo 4G និង Motorola Defy ក៏អាចមាន ROM ICS សំរាប់ដាក់ឲ្យប្រើដែលជាប្រភេទ ROM AOSP (Android Open Source Project)។
សំរាប់កំណែដំបូងរបស់ HTC Evo 4G គឺមានបញ្ហាច្រើនផ្នែក Wifi និង Cellular data។ តែនេះជាកំណែដំបូង (Alpha release) តែសំរាប់កំណែបន្ទាប់ យើងសង្ឃឹមថា រាល់បញ្ហាផ្នែកខាងបណ្តាញ (wifi, 3g, bluetooth...) និងត្រូវបានកែប្រែឲ្យកាន់តែប្រសើរ។
វិធី root Galaxy Tab P1000 (how to root galaxy tab P1000)
វិធីតំលើងភាសារខ្មែរដាក់ចូលក្នុង Galaxy Tab P1000
Galaxy Tab P1000 ជាTablet ដំបូងគេរបស់ Samsung ដែលដំណើរការដោយប្រព័ន្ធ Android។ វាមានឈ្មោះជាប្រភេទ Tablet តែការពិតវាដំនើរមិនអ្វីទៅនឹង ទូរស័ព្ទមួយគ្រឿងនោះទេ។ វាផ្ញើសារ ទួរស័ព្ទចេញនិង ចូលបាន។ បើគិតទៅវាមិនខុសអ្វីពីទូរស័ព្ទមួយ គ្រឿងយ៉ាងធំនោះទេ។
ថ្មីនេះ មានសមានជិកម្នាក់ក្នុងក្រុម CAUG មានឈ្មោះថា virak.yang បានតំលើងភាសារខ្មែរបានសំរេច ប៉ុន្តែគាត់មិនបានប្រើ Stock ROM គឺគាត់បានតំលើង MIUI សំរាប់អាចឲ្យប្រើបាន ព្រោះតែ ROM មួយនេះអាចតំលើង render engine ឲ្យប្រើដោយមិនមានភាពរអាក់រអួលដូច Stock ROM។
HTC Sensation នៅ អឺរ៉ុប មាន FOTA (Firmware Over The Air) update បានហើយ
ទូរស័ព្ទ HTC Sensation ដែលជាទូរស័ព្ទ Dual core ដំបូងរបស់ក្រុមហ៊ុន HTC ពេលនេះ បានចេញនូវកំនែ ថ្មីសំរាប់ឲ្យអតិថិជន របស់ខ្លួនអាច Update បានហើយ។ តែវាមានសំរាប់តែនៅ ទីផ្សារ អឺរ៉ុបតែប៉ុណ្ណោះ។ សំរាប់ អ្នកដែលមានហើយ អាចពិនិត្យតាមរយៈ Setting => about => check software update គឺវាឡើងដល់ 1.50.401.1 រួមជាមួយនឹង ភាពល្អខ្លះៗ។
Thursday, November 24, 2011
HTC G1 ក៏អាចប្រើ Ice Cream Sandwich បានដែរ
អ្នកដែលធ្លាប់ប្រើ Android ប្រាកដជាធ្លាប់ស្គាល់ នូវទូរស័ព្ទAndroid ជំនាន់ដំបូង ដែលធ្វើឲ្យ Android ល្បីឈ្មោះរហូតមកដល់ពេលនេះ គឺ HTC G1។ វាត្រូវបានក្រុមហ៊ុនឈប់ គាំទ្រផ្នែក Firmware នៅត្រឹម cupcake (1.6)។ តែក្រុម hacker បានបញ្ឈប់ត្រឹមនេះទេ គឺពួកគេនៅបន្ត សាងROM ដែលអាចឲ្យទូរស័ព្ទនេះនៅតែមានប្រយោជន៍អាចប្រើប្រាស់បាន។
វិធីRoot Nexus S
Nexus S ជា Google phone ដែលត្រូវបានរចនា នឹងធ្វើ Firmware ដោយ ក្រុមហ៊ុន Google ផ្ទាល់។ Firmware របស់វាគឺមិនមាន ការកែប្រើច្រើនដូច ម៉ូដែលផ្សេងក្នុងត្រកូល Galaxy ទេ ទោះបីជាវាចេញ មកពីក្រុមហ៊ុន Samsung តែមួយយ៉ាងណាក្តី។
វាត្រូវបានផលិតមកសំរាប់ក្រុម Developer សំរាប់យកទៅសរសេរកម្មវិធី ដាក់ដោយសារវាមិនត្រូវបាន គេយកទៅកែ ROM ហើយដាក់ feature ផ្សេងៗច្រើនដូច ROM ដ៏ទែទៀត។
ក៏ដូចជាទូរស័ព្ទទូទៅដែរ វាត្រូវបាន គឺRoot ហើយយកទៅប្រើប្រាស់តាមតំរូវការ ជាក់ស្តែង ដូចជា Flash custom firmware ប្រើប្រាស់កម្មវិធី ដែលត្រូវការ សិទ្ធជា root ដូចជា ClockWorkMod និង OverClock ជាដើម។
វិធីតំលើងភាសារខ្មែរដាក់ចូល Galaxy SII មហាងាយ
កាលពីខ្ញុំធ្លាប់បានសរសេរម្តងហើយ ស្តីអំពីរបៀបតំលើងភាសារខ្មែរតាមរបៀបងាយៗ។ ពេលនេះ ខ្ញុំសូមណែនាំពីរបៀបតំលើង ភាសារខ្មែរដាក់ចូលទៅក្នុង Galaxy SII ដែលគេទទួលស្គាល់ថា អធិរាជ Android ប្រចាំឆ្នាំ2011នោះ។ អ្វីដែលគួឲ្យស្តាយបំផុតនោះគឺ វាមិនអាចដាក់បានជាមួយ Stock ROM បាននោះទេ។ ដំណោះស្រាយនៅពេលនេះ គឺគេដាក់វាទៅក្នុង MIUI ROM។
ប្រិយមិត្តប្រាកដជាមានអ្នកខ្លះស្គាល់ហើយថា MIUI ROM ជាអ្វី តែអ្នកខ្លះប្រហែលជាមិនទាន់ស្គាល់នៅឡើយ។ MIUI ROM ជា Firmware របស់ទូរស័ព្ទ Android ដែលគេយកទៅ Custome ហើយវាមាន UI ស្រដៀងទៅនឹង iOS ដែរ។ វាជា ROM មួយដែលមានភាពល្បីគួសម ដោយការ រចនា icon និងរបៀបប្រើប្រាស់យ៉ាងងាយស្រួល ព្រមជាមួយ នឹងល្បឿនគួឲ្យចាប់ចិត្ត ពីក្រុមអ្នកផលិតជនជាតិចិនមួយក្រុម។ បច្ចុប្បន្ននេះវាត្រូវបានគេយកទៅ ធ្វើជាច្រើនក្រុម គឺមាននៅ ទ្វីបអាមេរិច និង អឺរ៉ុបផងដែរ។
ប្រិយមិត្តប្រាកដជាមានអ្នកខ្លះស្គាល់ហើយថា MIUI ROM ជាអ្វី តែអ្នកខ្លះប្រហែលជាមិនទាន់ស្គាល់នៅឡើយ។ MIUI ROM ជា Firmware របស់ទូរស័ព្ទ Android ដែលគេយកទៅ Custome ហើយវាមាន UI ស្រដៀងទៅនឹង iOS ដែរ។ វាជា ROM មួយដែលមានភាពល្បីគួសម ដោយការ រចនា icon និងរបៀបប្រើប្រាស់យ៉ាងងាយស្រួល ព្រមជាមួយ នឹងល្បឿនគួឲ្យចាប់ចិត្ត ពីក្រុមអ្នកផលិតជនជាតិចិនមួយក្រុម។ បច្ចុប្បន្ននេះវាត្រូវបានគេយកទៅ ធ្វើជាច្រើនក្រុម គឺមាននៅ ទ្វីបអាមេរិច និង អឺរ៉ុបផងដែរ។
Galaxy Tab10.1 នឹងមាន ICS ប្រើឆាប់ៗនេះហើយ
កាលពីលើកមុន ក្រុម CyanogenMod បានប្រកាសនៅក្នុង Twitter ថាពួកគេកំពុងតែ សាង CyanogenMod9 ដែលមានដំណើរដោយ Android 4.0 ឬ Ice Cream Sandwich។ យើងត្រូវចំនាយ ពេលរង់ចាំ ពីរ បីខែ ដើម្បីទុកឲ្យពួកគេធ្វើការ លើកាងារទាំងនេះ។ តែនៅពេលនេះ វាហាក់ដូចជា រយៈពេលននៃការរង់ចាំហាក់កាន់តែខ្លី ជាងមុនសំរាប់អ្នកប្រើប្រាស់ Galaxy Tab 10.1។
កាលពីអាទិត្យមុននេះ Steve Kondik ដែលជាសមាជិកស្ថាបនិក នៃ Cyanogen បានបង្ហើប តាមទំព័រ Google+ របស់គាត់ថា អ្វីដែលគេរង់ចាំជាយូរមកនោះ នឹងលេចឡើងជារូបរាងឆាប់ៗនេះ។
ជយោ! ទីបំផុត LG មាន Gingerbread នឹងគេហើយ
នៅទីបំផុត អ្វីដែលបានសន្យា និង រង់ចាំអស់ពេល ជាយូរមកនោះ បានក្លាយជាការពិតហើយ។ ពេលនេះ LG Optimus 3D គឺអាចតំលើងជំនាន់បានហើយ។ វាហាក់ដូចជាយឺត ឆ្ងាយជាងគេមែនទែន ខណៈដែលក្រុមហ៊ុន ជាច្រើនកំពុងញាប់ដៃញាប់ជើង ផលិត ICS ត្រៀមសំរាប់អតិថិជនរបស់គេ។
យោងទៅតាមគេហទំព័រ GSMArena នោះបាននិយាយថា កំណែថ្មិនេះ ហាក់ដូចជាមិនសូវមានអ្វី ខុសពីជំនាន់ចាស់នោះទេ។ អ្នកប្រើប្រាស់មិនឃើញ នូវការកែប្រែ ដូចទៅនឹងអ្វី ដែល LGបាន សន្យាទេដូចជា កម្មវិធីកែវីដេអូ 3D (អាចបានទាំង 2D) Image Stabilization និង 3G ល្បឿនលឿន ហាក់ដូចជាមិនមានអ្វីថ្មីទាល់តែសោះ។
Ice Cream Sandwich អាចប្រើបាននៅលើ Sony Ericsson Xperia X10 ហើយ
វាពិតជាលឿនពេកហើយ នៅពេលដែលយើងបានឃើញ ចំនងជើងដែលខ្ញុំបានដាក់។ នោះមិនមែន ជាពាក្យចចាម អារ៉ាមទៀត ហើយយើងក៏មិនចាំបាច់រង់ចាំទៀតដែរ។ វាហាក់ដូចជាលឿនមែនទែនសំរាប់អ្នកប្រើប្រាស់ X10 ហើយប្រាថ្នាចង់ឃើញ ទូរស័ព្ទរបស់ខ្លួន មានប្រព័ន្ធ្ថថ្មីប្រើមុនគេ។
ដោយសារនេះ ជា Build ជំនាន់ដំបូងទើបវាមានបញ្ហាជាច្រើន ដែលគេមិនទាន់អាចដោះស្រាយបាន។ បញ្ហាសំខាន់នោះ គឺ wifi តែម្តង។ វាហាក់ដូចជាមិនមាន ភាពល្អប្រសើរ សំរាប់ប្រើនោះទេ។ ចំពោះអ្វីដែល រិតតែមិនសូវល្អនោះ គឺ Mobile data ដែលកំពុងមានបញ្ហា ពេលដែលភ្ជាប់ទៅ BTS។
ខាងក្រោមនេះ ជាវិធីសំរាប់តំលើង ICS សំរាប់ X10៖
ដោយសារនេះ ជា Build ជំនាន់ដំបូងទើបវាមានបញ្ហាជាច្រើន ដែលគេមិនទាន់អាចដោះស្រាយបាន។ បញ្ហាសំខាន់នោះ គឺ wifi តែម្តង។ វាហាក់ដូចជាមិនមាន ភាពល្អប្រសើរ សំរាប់ប្រើនោះទេ។ ចំពោះអ្វីដែល រិតតែមិនសូវល្អនោះ គឺ Mobile data ដែលកំពុងមានបញ្ហា ពេលដែលភ្ជាប់ទៅ BTS។
ខាងក្រោមនេះ ជាវិធីសំរាប់តំលើង ICS សំរាប់ X10៖
Labels:
Firwmare,
recovery mode,
Xperia,
ជីកឬស android(root)
Wednesday, November 23, 2011
មិនគួឲ្យជឿថា HTC HD2 អាចប្រើ Adroid 4.0 បានតាម AOSP Custom ROM
គ្រប់ៗគ្នា ប្រហែលជាចាំបាន នៅឈ្មោះ HTC HD2 ដែលជាប្រភេទ Windows Mobile សោះតែវាអាចដំណើរការ Android បានរហូតដល 4.0 ដែលមានឈ្មោះថា Ice Cream Sandwich នោះ។ តាមពិតទៅ អ្នកប្រើប្រាស់ធម្មតាប្រហែលជាភ្លេចឬបំភ្លេចវា ពីបញ្ជីទូរស័ព្ទដែលកំពុងចរាចរណ៍ តែក្រុម Hacker មិនបានគិតដូចនោះទេ។
ថ្វីត្បិតតែវវាទូរស័ព្ទប្រភេទក៏ដោយ តែវានៅតែប្រើប្រាស់ Android ជំនាន់ក្រោយបំផុតពី Google។ អ្វីរិតតែភ្ញាក់នោះ គឺវាអាចប្រើបានមុនគេ មុនឯងទៅទៀត ពោលគឹវាអាចប្រើមុន ទូរស័ព្ទ Android ផ្សេងៗផង (មិនគិត Galaxy Nexus)។
Undelete Beta នឹងស្វែងឯកសារដែលបានលុបមកវិញ
លុបបាត់ហើយធ្វើយ៉ាងម៉េចរកបាន មកវិញទៅ? ស្តាយរូបថតកាលពីថ្ងៃមុនណាស់ មិនយកតាមណាទេ? អ្នកណាលុបចំរៀងខ្ញុំអស់ហើយ? ធ្វើម៉េចយកបានវិញទៅ? សំនួរទាំងនេះ យើងតែងតែ ជូបប្រទះ ជារឿយៗ សំរាប់អ្នកប្រើប្រាស់ទូរស័ព្ទ។
ថ្មីៗនេះ មានក្រុមអ្នកបង្កើតកម្មវិធីមួយ ក្រុម (Fahrbot Mobile) បានបង្កើត កម្មវិធីមួយដែលមាន សមត្ថភាព អាចទាញយក រូបភាពដែលបាន ឬ ឯកសារផ្សេងៗដែលបានលុយដោយចៃដន្យ។
ថ្មីៗនេះ មានក្រុមអ្នកបង្កើតកម្មវិធីមួយ ក្រុម (Fahrbot Mobile) បានបង្កើត កម្មវិធីមួយដែលមាន សមត្ថភាព អាចទាញយក រូបភាពដែលបាន ឬ ឯកសារផ្សេងៗដែលបានលុយដោយចៃដន្យ។
វិធី Root Galaxy S2 (how to root Galaxy S2)
នេះឯកសារដែលខ្ញុំបានយកពីក្រុម CAUG ដែលគាំទ្រនឹងជំនួយដែល់ការប្រើប្រាស់ Android នៅប្រទេសកម្ពូជាយើង។ ឯកសារនេះគឺធ្វើឡើងដោយសមាជិក ដែលមានបទពិសោធន៍ និងធ្លាប់សាកដំឡើងដោយខ្លួនឯង។
HTC Quattro អាចនឹងត្រូវពន្យាចេញរហូតដល់ខែ មីនា 2012
ប្រហែល ជាមិត្តអ្នកអាន ឆ្ងល់ថា មានទូរស័ព្ទ HTC Quattro ដែរ។ នេះមិនមែនជាឈ្មោះទូរស័ព្ទទេ តែវាគឺ ជាឈ្មោះ Tablet របស់ក្រុម HTC ដែលបំពាក់បច្ចេកវិទ្យាចុងក្រោយបំផុត។តើវាទំនើបយ៉ាងណា?
តាមប្រភពពត៌មានលេចលឺបានឲ្យដឹងថា Tablet មួយនេះ នឹងអាចបំពាក់ទៅដោយ CPU NVIDIA ប្រភេទ Quad-core (មាន core processor ចំនួន៤) រួមជាមួយនឹង resolution លើអក្រង់១០.១អ៊ីងរបស់វាគឺ ១២៨០x៧៦៨ pixelsផងដែរ។ វាមានកំរាស់ប្រហែលជា ៩មីល្លីម៉ែត្រ គឺស្តើងជាង ipad2 របស់ Apple ទៀត ហើយជាការបន្ថែមនោះ គឺមានបំពាក់ Beats Audio ដែលល្បីខាងសំលេងនាបច្ចុប្បន្ននេះ។
Tuesday, November 22, 2011
វិធីតំលើងពុម្ពអក្សខ្មែរងាយៗលើ Android
វិធីខាងក្រោមនេះជាវិធីដែលអាចតំលើងពុម្ពអក្សរជាទូទៅសំរាប់ទូរស័ព្ទ ដែលអាចតំលើងបាន។ មុននឹងតំលើងបាន ចាំបាច់ត្រូវតែ Root ទូរស័ព្ទ ជាមុនសិន។ ក្រោយមកត្រូវតំលើង Recovery mode (ClockWorkMode ឬ xRecovery ឬអ្វីផ្សេងទៀតដែលត្រូវជាមួយ ទូរស័ព្ទ របស់អ្នក)។
មិនមានទូស័ព្ទច្រើនទេដែលអាចប្រើប្រាស់ភាសារខ្មែរបាន។ សូមមើលបញ្ជិខាងក្រោម៖
- LG Optimus 2X - MIUI and Cyanogenmod 7.1
- HTC HD2 MiUi Base On Android 2.3.5
- HTC My Touch 4G - MIUI
- Sony Ericsson Xperia X8/W8 - CM7.1
- Samsung Nexus S - MIUI
- HTC Nexus One - Stock ROM (The first stock ROM support)
- Samsung Galaxy S - MIUI
- Samsung Galaxy S II - MIUI
វិធី root និង តំលើង ClockWorkMode ចូលក្នុង HTC Chacha (how to root and install clockworkmode to HTC Chacha)
ក្រុមហ៊ុន HTC បានចេញលក់នូវទូរស័ព្ទ Chacha និង Salsa ដែលទូរស័ព្ទទាំងពីរនេះ មានលក្ខណៈពិសេស គឺវាមាន ប៊ូតុង facebook នៅពីខាងក្រោមដែលអាច អាចឲ្យយើង post ទៅកាន់ facebook របស់យើងលឿនទាន់ចិត្ត។ ថ្វីត្បិតតែ ល្បឿន CPU របស់វា មានត្រឹមតែ 800MHz តែចំពោះ ការប្រើប្រាស់វិញ គឺមានទាស់ចិត្តទេ។ ពេលនេះខ្ញុំ សូមលើកយក Chacha មកសរសេរសិន។
Monday, November 21, 2011
Flash firmware របស់ Samsung តាមរយៈ Odin លើទូរស័ព្ទ(Mobile Odin)
ពិតជាពិសេសតែម្តងសំរាប់ អ្នកប្រើប្រាស់ទូរស័ព្ទ Android របស់ក្រុមហ៊ុន Samsung។ កាលពីមុន បើសិនជា ចង់ដំលើង Stock ROM មកវិញចាំបាច់ត្រូវតែ មានកុំព្យូទ័រជំនួយ។ តែពេលនេះ ក្រុម xda-developer បានបង្កើតកម្មវិធី Odin Mobile សំរាប់ Flash Firmware ក្នុងទូរស័ព្ទដៃតែម្តង (ស្រដៀង ClockWorkMode ដែរ)។
ចំពោះកម្មវិធីនេះ គឺមាន២ប្រភេទគឺ មួយជាប្រភេទ lite និងមួយទៀតជាប្រភេទ Pro។ ចំពោះប្រភេទ Lite គឺអាចទាញយកបាន
ប្រើប្រាស់ដោយមិនគិតប្រាក់។ តែចំពោះ Pro វិញមានតំលៃ ២.៦៨ដុល្លារ(ផ្សារandroid)។ សំរាប់ lite គឺអាចទាញយកបានពីទីនេះ ដោយមិនគិតថ្លៃទេ។
ចំពោះកម្មវិធីនេះ គឺមាន២ប្រភេទគឺ មួយជាប្រភេទ lite និងមួយទៀតជាប្រភេទ Pro។ ចំពោះប្រភេទ Lite គឺអាចទាញយកបាន
ប្រើប្រាស់ដោយមិនគិតប្រាក់។ តែចំពោះ Pro វិញមានតំលៃ ២.៦៨ដុល្លារ(ផ្សារandroid)។ សំរាប់ lite គឺអាចទាញយកបានពីទីនេះ ដោយមិនគិតថ្លៃទេ។
តំលើង Ice Cream Sandwich keyboard ដោយមិនបាច់ root( Install Ice cream sandwich keyboard without root)
គ្រាន់តែលឺពី Ice Cream Sandwich ភ្លាមនោះ អ្នកប្រើប្រាស់ Android មួយណាមិនចង់សាកនោះ? ថ្ងៃនេះ ខ្ញូំសូមណែនាំ ពី keyboard ដែលមានរូបរាងដូច នៅក្នុង Ice Cream Sandwich មកចែកជូនអ្នក ស្នេហា Android ឲ្យបានស្គាល់ខ្លះៗ ពីអ្វីដែលមានក្នុង ICS។ keyboard ត្រូវបាន develop ដោយក្រុម developer នៅក្នុង xda-developers។ វាមើលទៅស្រដៀងនឹង keyboard នៅក្នុង ICS មែនទែន ដែលអ្វីដែល ខ្វះ ធំបំផុតនោះ គឺ មុខងា voice-to-text (បំលែងពីសំលេងទៅជាអក្សរ)។ keyboard នេះ មិនមែនជា កម្មវិធីផ្លូវការដែល sign ដោយ google នោះទេ ដូចនេះវាអាចនឹងមានបញ្ហាខ្លះៗដែរ។
វិធីតំលើង ClockWorkMode លើ Sensation XL (how to install ClockWorkMod on Senstaion XL)
Sensation XL ជាទូរស័ព្ទ Android ចុងក្រោយមួយរបស់ក្រុហ៊ុនHTC ដែលទើបនឹងចេញលក់ ថ្មីៗនេះ។ មានមានលក់បាន ប៉ុន្មានផង ក្រុម xda-developers ដែលល្បីខាងដំណោះស្រាយទូរស័ព្ទ វៃឆ្លាត ឬ Smartphone ។ ចំពោះជំនាន់របស់ CWM (ClockWorkMode) គឺ ៥.០.២.៧។ វាត្រូវបាន Compile ដោយ សមាជិកម្នាក់ដែល ស្ថិតក្នុងលំដាប់ Senior។
Sunday, November 20, 2011
របៀបធ្វើ unlock bootloader លើ HTC (how to unlock bootloader on HTC)
Google Swiffy extension អាចបំលែងពី Flash ទៅជា HTML5
បើសិនជាអ្នកជាមនុស្សចង់ចូលទៅប្រលូកក្នុង ពិភពនៃការសរសេរកូដ ហើយមិនដឹងថា ត្រូវចាប់ផ្តើម កន្លែងណានោះ ស្របពេលដែល Adobe បានប្រកាសជាផ្លូវការថា Flash សំរាប់ទូរស័ព្ទ នឹងបិទសករាជ របស់ខ្លួនពីពិភពទូរស័ព្ទ។ ក្រលេកទៅមើលកាលពី ប៉ុន្មាន ខែមុន ពេលដែឡ Google បានបង្ហាញ ពីឧបករណ៍បំលែងមួយឈ្មោះថា Swiffy ដែលមានលទ្ធិភាព អាចបំលែងពី SWF ទៅជា ជីវចល របស់HTML5 វិញ។
Saturday, November 19, 2011
តើពិតជាមានមេរោគលើទូរស័ព្ទមែន? (Is that real that mobile has virus?)
Chris DiBona |
លោក Chris DiBona មកពីក្រុមហ៊ុន Google បានមានចេញមកបញ្ជាក់ ពីប្រព័ន្ធសុវត្ថិភាព របស់ Android និងពពួកកម្មវិធីបើកចំហរ( Open source) ដែលមនុស្សមួយចំនួនបានយល់ច្រលំ។ វាពិតជាគ្មាន មេរោគទេសំរាប់ Android។ គាត់បញ្ចាក់ទៀតថា វាគ្មាន malware ដែលអាចជ្រៀតចូលបាន ដោយសារតែ Android បានប្រើ Sandboxing model សំរាប់ កាពាររាល់ពពួកមេរោគទាំងឡាយដែល កើតមានក្នុង Windows។ ដូចនេះ បានន័យថា រាល់កម្មវិធី ចាប់មេរោគ ដែលមានក្នុងកុំព្យូទ័៍រ គឺគ្រាប់តែជា កម្មវិធីសំរាប់បញ្ឆោតយក ផលប្រយោជន៍ពីអ្នកប្រើប្រាស់តែប៉ុណ្ណោះ។
Nexus One នឹងមានដាក់ឲ្យប្រើ ICS បាន តាមរយៈ AOSP រួចជាមួយទូរស័ព្ទផ្សេងទៀត
កាលពីពេលថ្មីៗកន្លងទៅនេះ លោក Hugo Barra ដែលនិយក ផ្នែកផលិតផលទូរស័ព្ទ របស់ Google បានមានប្រសាសន៍ថា Nexus One គឺវាហួសសម័យពេកហើយសំរាប់ ប្រើប្រាស់ប្រព័ន្ធប្រតិបត្កិការណ៍ថ្មី។ ដំណឹងនេះ បានធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួន មានការអាក់អន់ចិត្តដោយសារតែ ពួកគេមានអារម្មណ៍ថា ដូចជាគេបោះបង់ចោល ហើយ ពួកគេរង់ចាំថានឹងមាន អ្នកធ្វើ Custom ROM ដែលអាចឲ្យពួកគេអាចប្រើលើទូរស័ព្ទ ដែលមានអាយុ ជាង២ឆ្នាំរបស់គេបាន។
Friday, November 18, 2011
ឧបករណ៍ជំនួយលេងហ្គេមលើ Android ឲ្យកាន់តែស្រួល
រយៈពេលចុងក្រោយនេះ ទីផ្សារហ្គេមលើទូរស័ព្ទ Smartphone មានការកើនឡើងគួរឲ្យកត់សំគាល់ ជាពិសេសចាប់តាំងពី AppStore របស់ Apple បានជំរុញឲ្យអ្នកផលិតហ្គេម និងក្រុមហ៊ុនផលិតឲ្យងាកមកចាប់អារម្មណ៍ ជាមួយការផលិតហ្គេមលើទូរស័ព្ទវិញ។
Thursday, November 17, 2011
វិធីUnbrick ឬត្រលប់មកមក Firmware ដើមរបស់ Galaxy SII Skyrocket (How to unbrick/restore stock ROM Galaxy S2 Skyrocket)
បើនិយាយពី brick ទូរស័ព្ទវិញគឺអ្នកប្រើប្រាស់ Android ស្ទើតែទាំងអស់ ដែលចងភ្លក្សរសជាតិ Firmware ថ្មីៗតែងតែជួបបញ្ហា។ គ្រប់គ្មាតែងតែចង់សួរថា បើសិនជាBrick ហើយធ្វើម៉េចទៅទើបអាចប្រើវិញជាធម្មតានោះ? ចំពោះវិធីវិញ គឺអាស្រ័យទៅតាមប្រភេទនៃក្រុមហ៊ុនទូរស័ព្ទ នីមួយៗ។ ពេលនេះខ្ញុំសូមណែនាំពីវិធីមួយ ដែលយើងអាច Unbrick ឬ ត្រលប់មក Firmware ដើមរបស់ Galaxy SII SkyRocket វិញ ដែលជាទូរស័ព្ទរបស់ ក្រុមហ៊ុន AT&T។
មុននឹងទាញ ធ្វើនូវអ្វីដែលខ្ញុំបាននិយាយនោះ យើងត្រូវមានឯកសារមួយចំនួនដូចខាងក្រោម៖
- SGH-I727R.chunk001 និង SGH-I727R.chunk002 ឬ SGH-727.chunk001 និង SGH-727.chunk002 ទាំងនេះជា Firmware (Stock ROM)
- Odin3 v1.85.zip សំរាប់ flash firmware
- GSG SII - t989 USB driver.zip
Wednesday, November 16, 2011
របៀបបញ្ជូលភាសារខ្មែរក្នុង Xperia Ars S និង root មិនបាច់ Unlock bootloader
កាលពីលើកមុនខ្ញុំធ្លាប់សរសេរម្តងហើយអំពីការបញ្ជូលភាសារខ្មែរដាក់ក្នុង Sony Ericsson X8។ ពេលសូមណែនាំពីរបៀប ដែលត្រូវធ្វើលើ Xperia Arc S ម្តង។
ដំបូងយើងត្រូវមាន ឯកសារសំខាន់ៗចំនួន២ គឺ
ដំបូងយើងត្រូវមាន ឯកសារសំខាន់ៗចំនួន២ គឺ
តំបូងត្រូវ root ដោយប្រើ DooMLord_v2_Root_zerdRush-busybox-su.zip។ ចំពោះរបៀបធ្វើគឺដូចជា ការ root Motorola Razr ដែរ។
ក្រោយពេល root បានសំរេចហើយ គឹត្រូវតំលើងខ្មែរ render engine នឹង font។ ចំនែករបៀបធ្វើវិញគឺវាមិនខុសគ្នាពីអ្វី ពីរបៀបតំលើងអក្សខ្មែរក្នុង X8 នោះទេ តែមិនចាំបាច់តំលើង xRecoveryនោះទេ។ យើងគ្រាន់តែចាប់ផ្តើមពីចំនុចលេខ ៤ នែ របៀបតំលើងអក្សខ្មែរក្នុង X8 នោះជាការស្រេច។
២៧៥០ mAh សំរាប់ថ្មបន្ថែមរបស់ HTC Rezound
ទូរស័ព្ទខ្ញុំឆាប់អស់ថ្មម្ល៉ោះ? ធ្វើយ៉ាងម៉េចកុំឲ្យទូរស័ព្ទ ឆាប់អស់ថ្មទៅ?
សំនួរទាំងនេះគឺសុទ្ធតែត្រូវបានសួរដោយអ្នកប្រើប្រាស់ទូរស័ព្ទវៃឆ្លាត (smart phone) ស្ទើតែទាំងអស់ទៅហើយ។
ថ្មីនេះក្រុមហ៊ុន HTC បានចេញថ្មបន្ថែមសំរាប់ទូរស័ព្ទ HTC Rezound ដែលជាជំនាន់ចុងក្រោយរបស់ខ្លួន។ តាមពិតក្រុមហ៊ុនបានចេញផ្សាយរួចទៅហើយជាមួយ នូវទូរស័ព្ទប្រភេទនេះ ជាមួយនឹងថ្ម កំរិតស្តង់ដាគឺ ១៦២០mAh។
បញ្ជីត្រកូល Xperia ត្រូវនឹងបានប្រើ Ice Cream Sandwich
Xperia ជាត្រកូលនៃទូរស័ព្ទ Android ភាគច្រើនរបស់ក្រុមហ៊ុន Sony Ericsson។ វាត្រូវបានអ្នកប្រើប្រាស់ ខ្មែរយើងភាគច្រើនទទួលស្គាល់ថាអាចមើលជាភាសារខ្មែរបានត្រឹមត្រូវជាងគេ។ ទន្ទឹមនឹងលក្ខណៈ ពិសេសរបស់ ត្រូកូល Xperia នេះ ពេលយើងមានដំនឹងដ៏គួឲ្យរីករាយជាងនេះទៅទៀតគឺ ក្រុមហ៊ុន បានរៀបចំបញ្ជីទូរស័ព្ទក្នុងត្រកូលនេះ ដែលនឹងអាចតំលើង Ice Cream Sandwich បានទៀតផង។
តាមរយៈblog របស់ក្រុមហ៊ុនសូនី គីមានទូរស័ព្ទរាយនាមដូចខាងក្រោមដែលអាចតំលើងបាន៖
Tuesday, November 15, 2011
វិធីតំលើងជំនាន់ Firmware រប់សទូរស័ព្ទ Sony Ericsson តាមវិធីងាយៗ(How to update SE firmware in easy way)
ធ្លាប់តែប្រើរបៀបតំលើ់ងជំនាន់ Android ដោយប្រើវិធីមិនផ្លូវការ តែពេលនេះ ខ្ញុំសូមណែនាំពីវិធី update ដោយប្រើវិធីផ្លូវការម្តងសំរាប់ទូរស័ព្ទ Sony Ericsson។វិធីនេះមិនត្រឹមតែ update ឲ្យវាកាន់តែល្អជាងមុនទេ តែវាក៏ជាដំនោះស្រាយដ៏ល្អសំរាប់ Unbick ទូរស័ព្ទ Android របស់ក្រុមហ៊ុន Sony Ericsson ផងដេរ។
អ្វីដែលត្រូវការចំបាច់សំរាប់ update នោះគឺត្រុវមាន៖
- Sony Update Service
- កុំព្យូទ័រដែលភ្ជាប់ទៅកាន់Internet
- ប្រើប្រាស់ប្រភេទ Windows (Xp, Vista, 7)
Labels:
Unbrick,
ចំណេះដឹងខ្លះៗ,
ទូរស័ព្ទAndroid,
បញ្ហារបស់ទូរស័ព្ទ
ទីតាំងចេញផ្សាយ:
National Highway 2, Cambodia
ក្រុមCyanogenMod កំពុងធ្វើ ICSឲ្យប្រើបាន
សាកគិតបន្តិចទៅថា បើសិនជាមានឧបករណ៍ប្រហែលជា ច្រើនជាង៦០ អាចប្រើ ICSបានតើវាយ៉ាងវិញ។ ពេលនោះប្រហែលជាអ្នកគិតថាទូរស័ព្ទរបស់យើងនឹងមានតំលៃម្តងទៀតហើយ។ ពេលនេះក្រុម CyanogenMod ដែលក្រុមមួយដែលធ្វើ Custom ROM សំរាប់Android បាននិយាយថាពួកគេកំពុងធ្វើឲ្យមាន ICS សំរាប់ CyanogenMod ដែលឈ្មោះថា Cyanogenmod 9។
ប្តូឈ្មោះ APK ឲ្យកាន់តែស្រួលមើលជាងមុន
បើសិនជាអ្នកធ្លាប់បើកកម្មវិធី Explorer របស់ Android នោះអ្នកប្រហែល ជាឃើញ ឯកសារ apk ខ្លះ មានឈ្មោះមើលមិនយល់ ហើយជូនកាល វាមិនដូចទៅហ្នឹងឈ្មោះ កម្មវិធីដែលតំលើងរួចទៀតផង។ ឥលូវសាកគិតមើលថា បើសិនជាមានកម្មវិធីមួយ ដែលអាចប្តូឈ្មោះ ដ៏រញ៉េរញ៉ៃទាំងនោះ មិនដឹងជាល្អយ៉ាងណាទេ។
តែពេលនេះប្រហែលជាមិនបាច់ចាំទៀតទេ។ មានអ្នកអភិវឌ្ឍន៍ កម្មវិធីនៅក្នុង xda-develop បានបង្តើត កម្មវិធីមួយដែល មានមូលដ្នានលើ bat (DOS Windows)។
កម្មវិធីនេះមានសមត្ថភាពអាចប្តូរឈ្មោះ កម្មវិធី APK ទាំងអស់ដោយប្រើរបៀប drag និង drop ដោយប្រើ AAPT ដើម្បីពន្លាមើលឈ្មោះ ហើយវាប្រើ bat មួយទៀតឈ្មោះថា Wizardry ដើម្បីប្តូឈ្មោះ APK។
ឧទាហរណ៍៖ pp170.apk គឺប្តូជា PhotoShake Pro_1.7.0.apk
Monday, November 14, 2011
Face unlock feature របស់ Ice cream sandwich អាចបញ្ចោតបានដោយប្រើរូបថតជំនួស
ចាប់តាំងពី Google បានប្រកាសនូវ feature ថ្មីគឺ ដោះសោរដោយប្រើមុខ (Face Unlock) ដែលមានក្នុង Ice cream sandwich នោះ មនុស្សជាច្រើននៅតែមានចំងល់ថា តើគេនឹងអាចពង្វក់វាដោយប្រើរូបថតដែលមានស្រាប់ មកជំនួលមនុស្សពិតបានដែរឬទេ?
ដើម្បីបកស្រាយចំងល់ទាំងនេះ បុគ្គលិកម្នាក់ មកពីក្រុមហ៊ុន Google បានចេញបកស្រាយ និងកាពារថា គ្មានបាតុភាព បែបនេះកើតឡើងទេ តែកាពិតគឺវាមិនដូចអ្វីដែលគេបានអះអាងទេ។
បើសិនជាមើលរូបភាពវីដេអូដែលបានដាក់នៅក្រោមយើងអាច ដឹងបានថា ការដោះសោរអេក្រង់ ដោយប្រើមុខ គឺពិតជាងាយស្រួលបញ្ជោតបានណាស់ ដោយប្រើរូបថត គឺមិនមែនចេះតែថានោះទេ។ អ្វីដែលរិតតែអន់ទៅទៀតនោះ គឺទោះជារូបដែលនៅលើអេក្រង់ទូរស័ព្ទ Galaxy Note ដែលមានអេក្រង់ រលោងក៏វានៅតែអាចប្រើការបានទៀត។ នេះជាបញ្ហាដែល Google ត្រូវតែដោះស្រាយជាបន្ទាន់ សំរាប់កំណែបន្ទាប់របស់ ICS ដើម្បីធ្វើឲ្យទូរស័ព្ទកាន់តែមានសុវត្ថិភាព ខ្ពស់ជាងមុនដោយប្រើ Face unlock ជាជាងការអូសលើអេក្រង់ដើម្បីដោះសោរ ពីអ្នកប្រើប្រាស់ដែលគ្មានសិទ្ធ។
បើសិនជាចាំមិនខុសទេ មុខងារនេះ មិនមានមានបញ្ហាជាលើកទីមួយនោះទេ។ ជាមួយគ្នានោះផងដែរ Google ក៏ធ្លាប់បានប្រកាសផងដែរនៅពេលដែលបើកសម្ភោធ ICS ថា នឹងមិនមានមុខងារនេះនៅក្នុង ប្រព័ន្ធប្រតិបត្តការកំណែចុងក្រោយនេះទេ។ ត្បិតតែវាមិនទាន់មានក្នុងប្រទេសខ្មែរយើងប្រើ មែនតែយើងគួតែប្រយ័ត្នប្រយែងកុំឲ្យមាននរណាម្នាក់លួចប្រើ ទូរស័ព្ទយើង ដោយប្រើមុខងារនេះ។
ប្រភព៌តមាន
ដើម្បីបកស្រាយចំងល់ទាំងនេះ បុគ្គលិកម្នាក់ មកពីក្រុមហ៊ុន Google បានចេញបកស្រាយ និងកាពារថា គ្មានបាតុភាព បែបនេះកើតឡើងទេ តែកាពិតគឺវាមិនដូចអ្វីដែលគេបានអះអាងទេ។
បើសិនជាមើលរូបភាពវីដេអូដែលបានដាក់នៅក្រោមយើងអាច ដឹងបានថា ការដោះសោរអេក្រង់ ដោយប្រើមុខ គឺពិតជាងាយស្រួលបញ្ជោតបានណាស់ ដោយប្រើរូបថត គឺមិនមែនចេះតែថានោះទេ។ អ្វីដែលរិតតែអន់ទៅទៀតនោះ គឺទោះជារូបដែលនៅលើអេក្រង់ទូរស័ព្ទ Galaxy Note ដែលមានអេក្រង់ រលោងក៏វានៅតែអាចប្រើការបានទៀត។ នេះជាបញ្ហាដែល Google ត្រូវតែដោះស្រាយជាបន្ទាន់ សំរាប់កំណែបន្ទាប់របស់ ICS ដើម្បីធ្វើឲ្យទូរស័ព្ទកាន់តែមានសុវត្ថិភាព ខ្ពស់ជាងមុនដោយប្រើ Face unlock ជាជាងការអូសលើអេក្រង់ដើម្បីដោះសោរ ពីអ្នកប្រើប្រាស់ដែលគ្មានសិទ្ធ។
បើសិនជាចាំមិនខុសទេ មុខងារនេះ មិនមានមានបញ្ហាជាលើកទីមួយនោះទេ។ ជាមួយគ្នានោះផងដែរ Google ក៏ធ្លាប់បានប្រកាសផងដែរនៅពេលដែលបើកសម្ភោធ ICS ថា នឹងមិនមានមុខងារនេះនៅក្នុង ប្រព័ន្ធប្រតិបត្តការកំណែចុងក្រោយនេះទេ។ ត្បិតតែវាមិនទាន់មានក្នុងប្រទេសខ្មែរយើងប្រើ មែនតែយើងគួតែប្រយ័ត្នប្រយែងកុំឲ្យមាននរណាម្នាក់លួចប្រើ ទូរស័ព្ទយើង ដោយប្រើមុខងារនេះ។
ប្រភព៌តមាន
Sunday, November 13, 2011
វិធីតំលើង xRecovery លើ X8 (How to install xRecovery on X8)
នេះជារបៀប ដំលើង xRecovery ដាក់ក្នុង X8 ព្រោះមិនអាចប្រើ ClockWorkMod បានដូចទូរស័ព្ទភាគច្រើនទេ។បញ្ជាក់៖ ខ្ញុំមិនទទួលខុសត្រូវរាល់បញ្ហាដែលកើតមានទេ។ មុនតំលើងតោងឲ្យមានឯកសារមួយចំនួនដូចជា៖
Mount point របស់ HTC Rezound
អត្ថបទនេះប្រហែលជាផ្តោតទៅលើ Developer ច្រើនជាងអ្នកប្រើប្រាស់ធម្មតា។ តាមរូបដែលបានបង្ហញ គឺ xboxexpert កំនត់ទីតាំង mount point នៅក្នុង memory map របស់ទូរស័ព្ទ HTC Rezound។ សារៈសំខាន់គឺវាអាចធ្វើឲ្យអ្នកកសាង ROM អាចដឹងពីគ្រប់ទីតាំង ដែលរបស់ mount point នីមួយៗ ហើយអាចកំនត់ទំហំសំរាប់ Flash អ្វីមួយចូលក្នុងទូរស័ព្ទ។ គ្រប់ផ្នែកទាំងអស់របស់ទូរស័ព្ទ សុទ្ធតែត្រូវបាន កំនត់ដោយ ទីតាំងមួយច្បាស់លាស់ ហើយការដឹងនូវទីតាំងទាំងនេះ បង្កភាពងាយស្រួលក្នុង Flash ROM ឬ Kernel ឲ្យចំទីតាំង partition មួយច្បាស់លាល់។ល។
របៀបដំលើងភាសារខ្មែរ ចូលក្នុង SE X8 ( how to install khmer on Sony Ericsson X8)
ខ្ញុំបានអាននូវឯកសាររបស់សមាជិកមម្នាក់ក្នុងក្រុម CAUG (Cambodia Android User Group) ស្តីអំពីការ តំលើង ភាសារដែលអាចមើលបានត្រឹមត្រូវ ដាក់ចូលទៅក្នុងទូរស័ព្ទ Xperia X8 របស់ក្រុមហ៊ុនសូនី។ សូមមើលជំហ៊ាននៃការធ្វើតាមលំដាប់ដូចខាងក្រោម៖
- ជាដំបូងអ្នកត្រូវតែ Root ទូរសព្ទ័ Sony Ericsson Xperia X8 សិន តាមរយៈ ទីនេះ
Labels:
ចំណេះដឹងខ្លះៗ,
ទូរស័ព្ទAndroid
ទីតាំងចេញផ្សាយ:
Boeungkak 2, Phnom Penh, Cambodia
Saturday, November 12, 2011
វិធីroot Motorola Droid Razr (How to root Motorola Droid Razr)
ពិតជាថ្មីទៀតហើយជាមួយការ root ជាទូរស័ព្ទ Anroid ចេញចុងក្រោយបំផុតរបស់ Motorola ក្រោយពេល ដែលក្រុមហ៊ុននេះត្រូវបាន Google Inc បានទិញយកថ្មីៗនេះ។ វិធីroot របស់វាគឺពិតជាងាយស្រួល មែនទែនសំរាប់ តែជាដំបូងតំរូវឲ្យមាន ឯកសារចាំបាច់សិនគឺ
Saturday, November 5, 2011
លេងបាញ់ខ្មោច (Contract Killer Zombie)
ម្តងនេះ ខ្ញុំសូមលើកយក ល្បែងមួយដែលប្រើឧបករណ៍ ដែលដំណើរការប្រព័ន្ធ Android។ ល្បែងនេះ មានឈ្មោះថា Contrack Kill; Zombie។ វាជាប្រភេទល្បែង 3D ដែលយើងមិនចាំបាច់ដើរលុះឡើយ ពោលគឺអ្នកលេង នៅស្ងៀមមួយកន្លែង ហើយខ្មោចទាំងនោះវាដើរមកឲ្យយើងបាញ់ឯង។ បើសិនជាអ្នកមិនចូល ចិត្តគិតច្រើន អាចជ្រើសរើសលេងបាន។ ឯវិធីលេងនោះ គឺវាមានតាមវគ្គ និងបេសកម្មនិមួយៗ ដែលគេកំនត់មក។ បន្ថែមពីលើនេះទៅទៀត យើងអាចប្តូរប្រភេទកាំភ្លើង ហើយទិញថ្មីៗមកថែមទៀតបាន។ បេសកម្មសំខាន់ៗ មានដូចជា កាពារដៃគូ ក្នុងការជញ្ចូនទំនិញ បាញ់កាពារជនរងគ្រោះ បាញ់សំលាប់ចោលទាំងអស់ជាដើម។ ចំពោះ file apk មានទំហំតូចទេ តែវាចំពោះទិន្ន័យវាមិនតូចដែរ គឺប្រហែល៣០០មេ។ ពត៌មានលំអិតអាចមើលបានក្នុង ទីផ្សារAndroid។
វិធីជីកឬស Galaxy Nexus ( how to root Galaxy Nexus)
ចេញមិនទាន់បានប៉ុន្មានផង ពេលនេះ Galaxy Nexus ដែលគេល្បីថា ជាកូនពៅនៃត្រកូល Galaxy ប្រចាំឆ្នាំ២០១១ នោះ គឺគេអាចជីកឬសវាបានទៀតហើយ។ តាមរយៈវេទិកាពិភាក្សា Modoco បានឲ្យដឹងថា គេប្រើប្រាស់ កម្មវិធី Superboot។
ជាបន្តខ្ញុំសូមណែនាំថាអ្វីជា superboot?
ជាបន្តខ្ញុំសូមណែនាំថាអ្វីជា superboot?
Friday, November 4, 2011
ជីកឬស Galaxy Note ( how to root Galaxy Note)
Galaxy Note ជាទូរស័ព្ទ android សេរ៊ីចុងក្រោយ ក្នុងត្រូកូល Galaxy របស់ក្រុមហ៊ុន Samsung។ វាមានលក្ខណៈកូនកាត់ រវាង Tablet និងទូរស័ព្ទ។ ដោយសារអេក្រង់ ៥.៣អ៊ីង របស់វា ធ្វើឲ្យយើងគិតថា វាជាទូរស័ព្ទ យ៉ាងធំ តែជា Tablet តូចមួយវិញ។
មិនទាន់ចេញលក់បានប៉ុន្មាន ផង គឺគេអាចជីកឬសវាបានបាត់ទៅហើយ (root)។ តែសូមបញ្ជាក់ដែរថា បើសិនជាមាន កំហុសកើតឡើង ខ្ញុំមិនទទួលខុសត្រូវ ទេ ហើយអ្នកធ្វើអាចប្រឈមមុខការ brick ដោយខ្លួនឯង។
មិនទាន់ចេញលក់បានប៉ុន្មាន ផង គឺគេអាចជីកឬសវាបានបាត់ទៅហើយ (root)។ តែសូមបញ្ជាក់ដែរថា បើសិនជាមាន កំហុសកើតឡើង ខ្ញុំមិនទទួលខុសត្រូវ ទេ ហើយអ្នកធ្វើអាចប្រឈមមុខការ brick ដោយខ្លួនឯង។
Thursday, November 3, 2011
LG Optimus 2X នឹងមាន ICS ប្រើហើយ! ពាក្យចចាមអារ៉ាមនឹងត្រូវបញ្ចប់
មានព៌តមានជាច្រើន ដែលនិយាយអំពី LG Optimus 2x អាច ដាក់ Ice Cream Sandwich (4.0) ដែលជា Android ជំនាន់ចុងក្រោយ។ ពេលនេះ រឿងរ៉ាវទាំងឡាយនឹង បញ្ចប់ដោយ ភាពរីករាយ។
LG បានប្រើប្រាស់ទំព័រ Facebook របស់ខ្លួនដើម្បីបញ្ជាក់ថា រាល់ពាក្យចចាមអារ៉ាមដែល Optimus 2x មិនអាចមាន ICS នោះជារឿងមិនពិតនោះទេ។ ក្រុមហ៊ុនកូរ៉េមួយ នេះបានរៀបចំគំរោង ដើម្បីដាក់បន្ទាន់សម័យ ហើយពួកគេនឹង ប្រកាសជាសាធារណៈ នៅពេលដែល ICS ត្រូវបាន Google ដាក់ឲ្យមានជាសាធារណៈ។
ដំនឹងដែលគួរឲ្យរីករាយជាងនោះ ទៅទៀតគឺថា មិនត្រឹមតែ Optimus 2x ដែលមាន ICS គឺអាចនឹងមានទូរស័ព្ទផ្សេងទៀត តែយើងនៅតែមិនទាន់ច្បាស់ការណ៍ថា តើមាន ទូរស័ព្ទណាខ្លះដែលមានវាសនា បានភ្លក្សរសជាតិ ICS នោះទេ។
នេះជាការបង្ហាញមួយរបស់ LG ដែលបញ្ជាក់ពីការបន្ទាន់សម័យរបស់ របស់ខ្លួន បន្ទាប់ពី ការផ្សាយដំណឹង កាលពីប៉ុន្មានថ្ងៃមុនថា នឹងមាន Gingerbread នៅលើទូរស័ព្ទបីគឺ Optimus 2x, Optimus Black និង Optimus 3D។
ប្រភពដើម
LG បានប្រើប្រាស់ទំព័រ Facebook របស់ខ្លួនដើម្បីបញ្ជាក់ថា រាល់ពាក្យចចាមអារ៉ាមដែល Optimus 2x មិនអាចមាន ICS នោះជារឿងមិនពិតនោះទេ។ ក្រុមហ៊ុនកូរ៉េមួយ នេះបានរៀបចំគំរោង ដើម្បីដាក់បន្ទាន់សម័យ ហើយពួកគេនឹង ប្រកាសជាសាធារណៈ នៅពេលដែល ICS ត្រូវបាន Google ដាក់ឲ្យមានជាសាធារណៈ។
ដំនឹងដែលគួរឲ្យរីករាយជាងនោះ ទៅទៀតគឺថា មិនត្រឹមតែ Optimus 2x ដែលមាន ICS គឺអាចនឹងមានទូរស័ព្ទផ្សេងទៀត តែយើងនៅតែមិនទាន់ច្បាស់ការណ៍ថា តើមាន ទូរស័ព្ទណាខ្លះដែលមានវាសនា បានភ្លក្សរសជាតិ ICS នោះទេ។
នេះជាការបង្ហាញមួយរបស់ LG ដែលបញ្ជាក់ពីការបន្ទាន់សម័យរបស់ របស់ខ្លួន បន្ទាប់ពី ការផ្សាយដំណឹង កាលពីប៉ុន្មានថ្ងៃមុនថា នឹងមាន Gingerbread នៅលើទូរស័ព្ទបីគឺ Optimus 2x, Optimus Black និង Optimus 3D។
ប្រភពដើម
Subscribe to:
Posts (Atom)