Wednesday, October 5, 2011

វិធីដំលើង Custom ROM (NOVA 8) នៅលើ Optimus Black

ឃើញគេប្រើទូរស័ព្ទផ្សេងៗ សុទ្ធតែមាន Custom ROM​ធ្វើឲ្យខ្ញុំច្រណែនគេណាស់។ ដើម្បីកុំឲ្យចាញ់ចិត្តថា LG ខ្ញុំ​អាច​ប្រើ Custom ROM ដែរខំទៅរក ក្នុង xda-developer បានមួយដែរ ហើយប្រហែលជាមានតែមួយគត់សំរាប់ P970 ដែរ។ សំរាប់ការដំលើងគឹវាមានភាពងាយស្រួលណាស់ ហើយមាន អត្ថប្រយោជន៍ច្រើនគួសមដែរដូចជា៖

  • ដំណើរការបានលឿនជាងមុន (ពិន្ទុ Bechmark បានឡើងដល់ 2700ជាង ដោយប្រើ Antutu bechmark)

  • មានបន្ថែមមុខងា Reboot និង reboot in recovery(CWM) ពេលចុចបិទ

  • មាន Drawer menu ដែលជាទំរង់របស់ ត្រកូល Nexus

  • មាន Theme ដែលអាចដាក់បានរបៀប ជា Gingerbread ឬ Windows Mobile 7 ក៏បាន

  • ធ្វើឲ្យវីដែអូ720p មានលក្ខណៈ HD ពិតប្រាកដ មិនមែនពេលចាក់មកលើកុំព្យូទ័រចេញមក រាងកន្តឿៗដូច stock rom ទេ

  • មាន nova script​ ដែលអាចTweak បានច្រើនទៀត


ចំពោះរបៀបនៃការដំលើងគឺដំបូងត្រូវពិនិត្យមើលសិនថាតើ Firmware របស់អ្នកកំពុងប្រើអាណាមួយ?

បើចង់ដឹងត្រូវចូលទៅ​មើលក្នុង setting => about => Software version ហើយមើលថាវាជាប្រភេទ LG-P970-v10A ដែរឬទេ? ព្រោះវាត្រូវការជីកឬស (root)។ បើវាមិនមែន 10A ទេត្រូវទំលាក់វាមកវិញ ដោយតាម វិធីនេះ។ ចំពោះវិធីជីកឬស សូមទៅមើល ទីនេះដែរ

  1. ក្រោយពេលជីកឬស បានសំរេចហើយ សូមទាញយក NOVA custom rom ៖
    http://www.mediafire.com/download.php?hfb4ml5a4o2uaarhttp://www.mediafire.com/download.php?jkr30l3qerw81f0

  2. ហើយត្រូវផ្គុំ file ដោយប្រើ free file splitter

  3. ចូលទៅផ្សារហើយដំលើងកម្មវិធី ROM Manager

  4. បើកកម្មវិធី​ Rom Manager រួចហើយចុចលើ Flash ClockworkMod ដែលនៅខាងលើគេ

  5. បន្ទាប់មកវាឲ្យយើងបញ្ជាក់ពីម៉ូឌែលទូរស័ព្ទ ហើយជ្រើសយក LGE Black

  6. បន្ទាប់មកវានឹង download CWM ហើយដំឡើង។ បើសិនជា super user ទាមទារឲ្យអនុញ្ញាត ROM Manager អាចប្រើជា super user បានត្រូវចុច allow

  7. ក្រោយពេលដំលើងរួចរាល់ហើយ យើងត្រូវចំលង NOVA ROM ដែលទាញយកបាន ទៅដាក់​ក្នុងroot របស់sdcard  (/sdcard/)

  8. ពេលចំលងចប់ ត្រូវចូលទៅកម្មវិធី Rom Manager ហើយយក reboot into recovery

  9. ពេលចូលក្នុង CWM ហើយត្រូវរើសយក Flash from zip file

  10. ហើយរើសយក select a zip file to flash

  11. បន្ទាប់មកទៀត បញ្ជាក់យលព្រមដើម្បី flash

  12. ចាំមួយសំទុះ ពេលចប់គ្រាន់តែ reboot ទូរស័ព្ទជាការស្រេច។


បញ្ជាក់ៈ ក្រោយពេលដំលើង ទិន្ន័យរបស់អ្នកទាំងអស់នឹងត្រូវបាត់បង។ សូម backup រាល់ទិន្ន័យដែលអ្នកយល់ថាសំខាន់ទាំងអស់។

រាល់ការ root , unlock bootloader និង flash ROM សុទ្ធតែធ្វើឲ្យទូរស័ព្ទបាត់បងការធានារពីក្រុមហ៊ុន។ ខ្ញុំជាអ្នកសរសេរមិនទទួលខុសត្រូវ រាល់កំហុសឆ្គងទាំងឡាយ ដែលធ្វើឲ្យទូរស័ព្ទខូចឡើយ (brick)។

អរគុណសំរាប់ការអាន ហើយបានមិនយល់ត្រង់ណា អាចសួរបានតាមចិត្ត។

1 comment:

  1. [...] សំរាប់កាតំលើងវាមិនខុសគ្នាពីរ​ការ​តំលើង​Nova 8 custom ROM លើoptimus Black ទេ។ Code: [...]

    ReplyDelete