នៅទីនេះ លោកអ្នកអាចតាមដានរាល់ព៌តមានរបស់ Android ជាភាសារខ្មែរទាន់ហេតុការណ៍។
Tuesday, September 20, 2011
ពេលនេះអាចមើលគេហទំព័រភាសារខ្មែរ បានហើយលើទូរស័ព្ទAndroid ដោយមិនបាច់ដំឡើងពុម្ពអក្ស
តាមប្រភពមកពី ក្រុម ប្រើប្រាស់ទូរស័ព្ទAndroid នៅក្នុងបណ្តាញសង្គម Facebook នោះ ពេលនេះ យើងអាចមើលភាសារខ្មែរ បានត្រឹមត្រូវភាគច្រើនហើយ។ វាជាកម្មវិធីសំរាប់បើក Internet ដែលមានប្រភេទឯកសារជា APK។ យើងអាចទាញយកមកប្រើ តាមរយៈតំណ http://punareay.site88.net/bk/data/khmum-browser.apk ។ ដោយគ្រាន់តែចំលងឯកសារ ដាក់ក្នុងទូរស័ព្ទ ហើយប្រើ កម្មវិធី File explorer ក្នុងទូរស័ព្ទតំលើងជាការស្រេច។អ្វីដែលពិសេសនោះ គឺយើងមិនចាំបាច់ root តំលើងពុម្ពអក្សរខ្មែរដើម្បីមើលទៀតទេ។ គឺគ្រាន់តែមាន Internet សំរាប់បើកតែប៉ុនោះគឺស្រេច។
Tuesday, September 13, 2011
ការប្រើប្រាស់ Web broswer : Google Chrome
ស្របជាមួយនឹងការប្រើប្រាស់អ៊ីនធឺណែតមានការរីកចំរើនយ៉ាងខ្លាំង យើងឃើញថាក្រុមហ៊ុនជាច្រើ់ន បានបង្កើតកម្មវិធីជាច្រើនដែលជាជំនួយដល់ការប្រើប្រាស់ ឲ្យកាន់តែមានប្រសិទ្ទភាព។ ក្នុងនោះ web browser ត្រូវបានក្រុមហ៊ុនជាច្រើន បង្កើតមកដើម្បីប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញ អ្នកប្រើប្រាស់កាន់តែច្រើន។
Saturday, September 10, 2011
របៀបផ្លាស់ប្តូរ ពាក្យសំងាត់របស់ Root ក្នុង ubuntu (how to chage root password in ubuntu)
ប្រព័ន្ធប្រតិបត្តការ Ubuntu ពិតជាមានភាពប្រសើរច្រើនសំរាប់អ្នកប្រើប្រាស់ធម្មតា។ វាមានការរចនាគួឲ្យទាក់ទាញ និងការប្រើប្រាស់កាន់តែងាយស្រួល។
ពេលខ្លះអ្នកពិតជាចង់តំលើងកម្មវិធី ឬកែប្រែអ្វីផ្សេងដែលទាក់ទងជាមួយអ្នកប្រើប្រាស់កំពូល គឺ root។ បើសិនជាមិនទាន់ប្តូរពាក្យសំងាត់ទេ អ្នកត្រូវវាយឃ្លាបញ្ជា ឧទាហរណ៏៖
ពេលខ្លះអ្នកពិតជាចង់តំលើងកម្មវិធី ឬកែប្រែអ្វីផ្សេងដែលទាក់ទងជាមួយអ្នកប្រើប្រាស់កំពូល គឺ root។ បើសិនជាមិនទាន់ប្តូរពាក្យសំងាត់ទេ អ្នកត្រូវវាយឃ្លាបញ្ជា ឧទាហរណ៏៖
Friday, September 9, 2011
Optimus Black អាចធ្វើការដំលើងជំនាន់បានហើយ
បន្ទាប់ពីការចេញមួយរយៈមក ទូរស័ព្ទ LG Optimus Black ដូចជាមានប្រជាប្រិយភាពគ្រាន់បើ។ ជាមួយរាងស្តើងស្អាត ហើយមានអេក្រង់ធំផងនោះ វាកាន់តែមានលក្ខណៈងាយស្រួល ប្រើប្រាស់។ ល្បឿនរបស់វាគឺមិនអន់ប៉ុន្មានដែរ ១GHz ចំពោះ CPU និង ៥១២MB ចំពោះ RAM។ ពេលនេះ អ្នកអាចដំលើងជំនាន់របស់វា តែមិនមែនដំលើង ទៅកាន់ Gingerbread 2.3 នោះទេ។ គឺដំលើង LG Firmware ទៅកាន់ LG_V10A ទៅកាន់
Thursday, September 1, 2011
វិធីបង្ហាញពុម្ពអក្សរខ្មែរ និងអង់គ្លេស (DroidSans.ttf) អាចមើលបានដោយគ្មានគំលាត
ចំពោះអ្នកដែលប្រើប្រាស់ទូរស័ព្ទ ប្រព័ន្ទ Android តែងតែចង់ឲ្យ ទូរស័ព្ទវៃឆ្លាតរបស់គេ អាចមើលភាសារខ្មែរបាន។ ត្បិតតែវាមិនទាន់អាចមើលបានត្រឹមត្រូវក៏ដោយ តែដោយសារចង់ឃើញ អក្សរខ្មែរខ្លាំង អ្នកប្រើបា្រស់មួយចំនួន សុខបញ្ចូល ពុម្ពអក្សរទោះ ពីជាវា មិនទាន់បង្ហាញបានល្អក៏ដោយ។ នៅពេលតំលើងលើកដំបូង គឺមានបញ្ហាជាមួយ អក្សរអង់គ្លេស គឺវាមានគំលាតធំៗ ហើយដាច់ពាក់កណ្តាលជាដើម។ សូមមើលរូបខាងក្រោមៈ
- ដើម្បីដោះស្រាយបញ្ហាទាំងនេះយើងត្រូវអនុវត្តជំហ៊ានដូចខាងក្រោម
- ទាញយកកម្មវិធី RootExplorer , Custom Android Font Swithcher និង Font Changer
- ដើម្បី អាចប្រើកម្មវិធីទាំងអស់នេះបាន ចាំបាច់ត្រូវតែ Root ជាមុនសិន (ខ្ញុំប្រើ LG Optimus Black ដែលអាចroot បានយ៉ាងស្រួលដោយប្រើ Gingerbreak1.2)
- ក្រោយពេលតំលើងរូចរាល់ហើយក្នុង ទូរស័ព្ទអស់ហើយ ដំបូង ត្រូវទាញយកពុម្ពអក្សខ្មែរយូនីកូដមួយណាដែលអ្នកពេញចិត្ត ហើយប្តូរឈ្មោះទៅជា "DroidSansJapanese.ttf"
- ចំលងពុម្ពអក្សរដែលប្តូឈ្មោះរូចដាក់ក្នុង SDCard របស់អ្នក
- ប្រើកម្មវិធី RootExplorer ចំលងពុម្ពអក្សរដាក់ក្នុង/system/fonts/ របស់ទូរស័ព្ទ
- ដំណើរការទូរស័ព្ទឡើងវិញ នោះអ្នកអាចមើលអក្សរខ្មែរបានហើយ តែអក្សអង់គ្លេសនៅមិនទាន់ល្អនៅឡើយ
- បើកកម្មវិធី Font Changer រូចចូលទៅ Advance ប្តូរពុម្ពអក្សរ DroidSans ដោយរើសយកពុម្ពអក្សដើម រួច reboot
- បើកកម្មវិធី Font Changer រូចចូលទៅ Advance ម្តងទៀត ប្តូរពុម្ពអក្សរ DroidSansJapanese ដោយជ្រើសយក file ដែលបានក្នុង SDCard រួច reboot
- បើកកម្មវិធី Font Changer រូចហើយជំនួស ពុម្ពអក្សរ DroidSans ដែលនៅពីខាងមុខគេបង្អស់ក្នុងផ្នែក Basic រួច reboot
ក្រោយមកអ្នកអាចមើលពុម្ពអក្សរបានល្អហើយ តែវាគ្រាន់តែអាចមើលឃើញ តែនៅតែមិនបង្ហាញអក្សរបានច្បាស់ទេ។
វិធីចែកអ៊ិនធឺណែត(share Internet)តាមបែបងាយៗដោយប្រើ CCProxy
ការចែករំលែកInternet ក្នុងបណ្តាញមួយ វាមិនពិបាកណាស់ណាទេសំរាប់បណ្តាញដែលជាលក្ខណៈ Local។ ខ្ញុំប្រើវិធីនេះគឺងាយស្រួលប្រើ ហើយស្រួលគ្រប់គ្រងទៀត គឺ មិនចាំបាច់ចេះអីច្រើនក៏បាន និង មិនស៊ាំញ៉ាំ។
កម្មវិធីដែលយកប្រើគឺ CCProxy ដែលអាចទាញយកបាន ទីនេះ ។
ក្រោយពេលទាញយកហើយសូមតំលើងវាតាមលំដាប់លំដោយ។ បើសិនជាFirewall របស់Windows ទាមទារឲ្យអ្នកលោកអ្នក អនុញ្ញាត ឲ្យប្រើប្រាស់ តំណភ្ជាប់ដែលទាក់ទង CCProxy គឺគ្រាន់តែ Tick ទាំង PUBLIC និង private ជាការស្រេច។
ក្រោយពេលតំលើង រួចបានជោគជ័យ យើងត្រូវចូលទៅកំនត់ option របស់វាសិនដោយចូលទៅ Option => advance => Networks។ដោះ Tick លើប្រអប់ "Disable external user" រួចហើយចុចពាក្យ OK។
ក្រោយពេលតំលើង កម្មវិធីបានរួចហើយ យើងត្រូវភ្ជាប់កុំព្យូទ័រតាម បណ្តាញផ្សេងៗ ដូចជា Wireless ឬ ខ្សែរជាដើម ហើយត្រូវច្បាស់ថា កុំព្យូទ័រទាំងពីរ អាច Ping រកគ្នាបាន។
ដើម្បីប្រើប្រាស់ គឺវាអាស្រ័យទៅកម្មវិធីរបស់លោកអ្នក។ ឧទាហរណ៍ៈ សំរាប់កម្មវិធី Firefox ដើ់ម្បីកំនត់ Proxy ឲ្យប្រើបានគឺត្រូវចូលទៅ Tools => Options => Advance => Network => settings។ ចុចជ្រើសយក Manual Proxy configuration រួចហើយ វាយ អាស័យដ្ឋាន IP របស់ម៉ាស៊ីន មេដែលបានតំលើង CCProxy។ ចំពោះ Port គឺ ៨០៨ តែយើងអាចកំនត់ប្តូបាននៅក្នុង កម្មវិធី CCProxy។
កម្មវិធីនេះក៏អាចកំនត់ IP ដែលត្រូវ ចែកInternet ឲ្យ និងអាចដាក់ Username, password បានទៀតផង។

- ការប្រើប្រាស់

Subscribe to:
Posts (Atom)