Thursday, September 1, 2011

វិធីចែកអ៊ិនធឺណែត(share Internet)​តាមបែបងាយៗដោយប្រើ CCProxy

ការចែករំលែកInternet ក្នុងបណ្តាញមួយ វាមិនពិបាកណាស់ណាទេសំរាប់បណ្តាញដែលជាលក្ខណៈ Local។ ខ្ញុំប្រើវិធីនេះគឺងាយស្រួលប្រើ ហើយស្រួលគ្រប់គ្រងទៀត​ គឺ មិនចាំបាច់ចេះអីច្រើនក៏បាន និង មិនស៊ាំញ៉ាំ។

កម្មវិធី​ដែ​ល​យកប្រើ​គឺ CCProxy ដែលអាចទាញយកបាន ទីនេះ ។

ក្រោយពេលទាញយកហើយសូមតំលើងវាតាមលំដាប់លំដោយ។ បើសិនជាFirewall របស់Windows ទាមទារឲ្យអ្នកលោកអ្នក អនុញ្ញាត ឲ្យប្រើប្រាស់ តំណភ្ជាប់ដែលទាក់ទង CCProxy គឺគ្រាន់​តែ​ Tick ទាំង PUBLIC និង private ជាការ​ស្រេច។

ក្រោយពេលតំលើង រួចបានជោគ​ជ័យ យើង​ត្រូវ​ចូល​ទៅ​កំនត់​ option របស់វាសិនដោយ​ចូលទៅ Option => advance => Networks។ដោះ Tick លើប្រអប់ "Disable external user" រួចហើយចុចពាក្យ OK។

ក្រោយពេលតំលើង កម្មវិធីបានរួចហើយ យើងត្រូវភ្ជាប់កុំព្យូទ័រតាម បណ្តាញផ្សេងៗ ដូចជា Wireless ឬ ខ្សែរជាដើម ហើយត្រូវច្បាស់ថា កុំព្យូទ័រទាំងពីរ អាច Ping រកគ្នាបាន។

  • ការប្រើប្រាស់


ដើម្បី​ប្រើប្រាស់ គឺវាអាស្រ័យទៅកម្មវិធីរបស់លោកអ្នក។ ឧទាហរណ៍ៈ សំរាប់កម្មវិធី Firefox ដើ់ម្បីកំនត់ Proxy ឲ្យប្រើបានគឺត្រូវចូលទៅ Tools => Options => Advance => Network => settings។ ចុចជ្រើសយក  Manual Proxy configuration រួចហើយ  វាយ អាស័យដ្ឋាន IP របស់ម៉ាស៊ីន មេដែលបានតំលើង CCProxy។ ចំពោះ Port គឺ ៨០៨ តែយើងអាចកំនត់ប្តូបាននៅក្នុង កម្មវិធី CCProxy។

កម្មវិធីនេះក៏អាចកំនត់ IP ដែលត្រូវ ចែកInternet ឲ្យ និងអាចដាក់ Username, password បានទៀតផង។



 

1 comment: