Friday, August 5, 2011

តើគួរតែ Root Android ដែរឬទេ?

មានមនុស្សជាច្រើនតែងតែសួរថា អ្វីទៅជា Root? ហើយវាមានប្រយោជន៍អ្វី​ខ្លះ​? តើ​គេធ្វើ​ហើយ​វា​មាន​ធ្វើឲ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ? តើគេធ្វើ​វាដោយ​របៀប​ណា?

Root ជាដំនើរការ​មួយ​ដែល​អនុញ្ញាត​ឲ្យ អ្នកប្រើប្រាស់ មាន​សិទ្ធ​ចូល​ទៅ​កាន់ Super User ដែល​មាន​សិទ្ធ​គ្រប់​យ៉ាង​ក្នុង​ប្រព័ន្ធ។ Android ជាប្រព័ន្ធ​ប្រតិបិត្ត​ការ​ដែល​ យក Linux  Kernel មកប្រើប្រាស់ ដូចនេះហើយ ស្នូលនៃប្រព័ន្ធគឺដូចគ្នានឹង Linuxស្ទើតែទាំងអស់។ ដោយសារវាដំណើរការ​លើ​ទូរស័ព្ទ ដែល hardware មានកំរិតដូចនេះហើយ Feature ជា​ច្រើន​ត្រូវបានដកចេញ ដើម្បីឲ្យដំណើរការបានលឿន។ នៅក្នុង លីនុច ចែកជាអ្នកប្រើប្រាស់បី ប្រភេទគឺ  Super User (Root), Normal User (User ដែលយើងប្រើសព្វថ្ងៃតែអត់មានសិទ្ធដូច Root) និង Locked User (User ដែលប្រើសំរាប់ដំណើរ Service ផ្សេងៗ)។ ដូចនេះ​យើង​ដឹង​ហើយ ថា Root ជាអ្វី។
ជាបន្ទាប់យើងពិនិត្យមើលថាតើវាមានប្រយោជន៍អ្វីខ្លះ? មានមូលហេតុមួយចំនួន ដែលធ្វើឲ្យយើងសំរេចចិត្ត Root វា៖
-      អាចតំលើងពុម្ពអក្សខ្មែរ​ Unicode អាចប្រើបាន តែពេលនេះមិនទាន់អាច ប្រើបានទេ ដោយសារមានបញ្ហាមិនទាន់ Render ជើង និងស្រៈ មួយភាគធំមិនទាន់ត្រូវល្អ
-     អាចធ្វើការដំលើងជំនាន់ Android ROM ដោយមិនចាំបាច់រង់ចាំពីក្រុមហ៊ុនទូរស័ព្ទ​ដែល​យើង​ប្រើ។ ឧទាហរណ៍៖  SE X8 មានអស់ត្រឹមតែ 2.1 update 1ដែលក្រុមហ៊ុននឹង មិនដំលើង ឲ្យដល់ 2.3 ដូចទូរស័ព្ទផ្សេងទេ ដូច​នេះ​បើចង់ដំឡើង មានតែ ដាក់ Custom ROM
-     អាចតំលើង និងប្រើប្រាស់កម្មវិធីមួយចំនួន ដែលទាមទារសិទ្ធ  Root ព្រោះវាត្រូវធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ប្រព័ន្ធ។ ជាធម្មតា​ក្រុម​ហ៊ុន​តែង​តែ​បិទ​សិទ្ធ ទាំងនោះ​ដើម្បី​កុំ​ឲ្យ​អ្នក​ប្រើ​ប្រាស់ តំលើងកម្មវិធីមួយចំនួនដែលធ្វើឲ្យម៉ាស៊ីនគាំងជាដើម។ កម្មវិធីទាំងនោះ មាន៖  Font changer, Android Font Switcher,  SetCPU…​ជាដើម។

-          អាចរំកិលកម្មវិធីដែលដំលើងរួចដាក់អង្គចងចាំក្រៅបាន (SDcard)​ ដោយត្រូវ partition អង្គចងចាំជាប្រភេទ Ext 2/3/4 ដែលជា File system របស់លីនុច អាចឲ្យយើង​អាច​ដំលើង​កម្មវិធី បានច្រើនជាងការប្រើអង្គចងចាំក្នុង។ App2SD ជាកម្មវិធី​សំរាប់ប្រើសំរាប់រំកិល។

-          អាចប្រើ Feature មួយចំនួនដែលរោចក្រផលិតដកចេញ។ ឧទាហរណ៍៖  Live wallpaper មួយដែលមានឈ្មោះថា Nexus ដែលភ្ជាប់មកស្រាប់ក្នុងប្រព័ន្ធនោះ ត្រូវក្រុមហ៊ុន​មួយ​ចំនួនដូចជា  Samsung និង HTC បានដកវាចេញ។

-          អាចតំលើង​ Custom Theme ដែលធ្វើឲ្យ Interface កាន់តែទាក់ទាញខ្លាំងឡើង

-          ...

 

ជាមួយគុណសម្បត្តិវាក៏​​មានគុណ​វិបត្តិ​មួយ​ចំនួន​ដែរ​ដូច​ជា

-          ធ្វើការធានារអស់ប្រសិទ្ធភាព

-          ប្រឈមមុខនឹងការធ្វើឲ្យឧបករណ៍ខូច​រហូត​ប្រើការ​មិនបាន(Brick)

-          អាចឆ្លង Malware ផ្សេង

-          អាចធ្វើឲ្យប្រព័ន្ធគាំងទាំងស្រុង បើសិនជាច្រលំដៃលុប file system មួយណាដោយចៃដន្យ

-          Hacker អាចជ្រៀតចូលហើយលួចយកទិន្ន័យសំខាន់ៗ

-          អាចធ្វើឲ្យឡើងកំដៅម៉ាស៊ីនច្រើនជាងមុន

-          ....

 

ចំពោះរបៀបការ Root មានច្រើនប្រភេទអាស្រ័យលើ ប្រភេទនៃទូរស័ព្ទ។ តែវិធីល្អជាងគេគឺប្រើកម្មវិធី Root ល្អជាងការធ្វើផ្ទាល់ដៃ។ មានកម្មវិធី ២-៣ សំរាប់ឲ្យគេអាច Root បានគឺ៖
SuperOneClick, Universal Androot, Z4root និង​ Gingerbreak។ កម្មវិទាំងនេះគឺមិនអាច​ប្រើ​បាន​គ្រប់​តែ​ឧបករណ៍ទេ។ ចំពោះរបៀបធ្វើយ៉ាងខ្ញុំនឹងរៀបរាប់តាមក្រោយ។ បើចង់បាន File សំរាប់ទាញយកសូមចូលទៅកាន់តំណ៖​http://punareay.site88.net/bk/data/androidRoot/

 

ជាបញ្ចប់ចំពោះ​ការសំរេច​ចិត្ត​ថា​ Root ឬអត់​វា​ស្រ័យលើ​ការ​សំរេច​ចិត្ត​និង​តំរូវ​ការ​របស់​អ្នក​ប្រើប្រាស់។ ធម្មតាយើងចំនាយលុយទិញរបស់អស់លុយ​ត្រូវតែ​ប្រើ​វា​ ឲ្យ​អស់​សមត្ថភាព​ មិនមែនធ្វើអី្វតាមតែ​គេឲ្យមក ហើយអត់សិទ្ធគ្រប់យ៉ាង។ ជាយោបល់បុគ្គល ខ្ញុំយល់ថា Root មានប្រយោជន៍ច្រើនជាងតែ យើងត្រូវមើលជំហ៊ានឲ្យបានច្បាស់ និងមើល លទ្ធិផលដែលអ្នកផ្សេងធ្វើផង បើគេភាគច្រើនថាមិនល្អហើយ កុំចចេសធ្វើឲ្យសោះក្រែង ធ្លោយការណ៍ទៅជាអាសារបង់។

4 comments:

  1. how about rooting honeycomb 3.1? is it possible to root and see khmer unicode font running properly? and how to do that?

    ReplyDelete
  2. Honeycomb អាចប្រើ Unicode ចេញជើងបាន តែ​នៅតែមិនទាន់ត្រឹមត្រូវគ្រប់កន្លែងនោះទេ។ ខ្ញុំសាក Motorola Xoom តែវាបានតែគេហទំព័រមួយចំនួន។ ចំពោះពុម្ពអក្សនៅតែមិនទាន់មានទេ គឺទាល់តែ Root បានប្រើបាន។ ចំពោះការ Root មិនទាន់ច្បាស់ ទេ ព្រោះមិនទាន់មានលុយទិញប្រើផង :D

    ReplyDelete
  3. [...] root មានជាអ្វី។ បើចងដឹងសូមមើល ទីនេះ។ ចំពោះរបៀប root  LG P970 [...]

    ReplyDelete
  4. ខ្ញុំមិនដែលមានទូស័ព្ទទំនើបប្រើសោះ!! តែបានយល់ខ្លះៗហើយ អរគុណសម្រាប់​អត្ថបទក៏ល្អនេះ!!

    ReplyDelete