គ្រាន់តែបានមកដល់ដៃភ្លាម សាកភ្លែត អាបញ្ហាស៊ីញាល់ ពេលភ្ជាប់បណ្តាញអត់ប្រើខ្សែរ។ បើសិនជា Wifi នៅឆ្ងាយ អាចមានបញ្ហាពេលយកដៃបាំង នៅម្តុំប្រហោងទាំងបី ផ្នែកលើ ខាងក្រោយទូរស័ព្ទ នោះវាចុះមកត្រឹមអត់មានតែម្តង។ តែប្រើ 3G វិញគ្មានបញ្ហាអីទាំងអស់!
សំរាប់ការប្រើប្រាស់ជាទូទៅ ឃើញថា Sense UI 3.0 ពិតជាឡុយណាស់។ ការបង្ហាញ ជាលក្ខណៈ 3D ពិតជាគួឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ តែល្បឿនរបស់វាដូចជាមិនសូវលឿនដូច អ្វីដែល 1.2GHz Dual core នោះទេ។ បើប្រៀបធៀបជាមួយ Galaxy SII វាមិនអាចស៊ូបានទេ។
នៅទីនេះ លោកអ្នកអាចតាមដានរាល់ព៌តមានរបស់ Android ជាភាសារខ្មែរទាន់ហេតុការណ៍។
Monday, July 18, 2011
Tuesday, July 5, 2011
វិធីយកភាពដើមរបស់ Ubuntu Desktop ដោយមិនបាច់បង្កើតអ្នកប្រើប្រាសថ្មី ឬ ដំឡើងម្តងទៀត
សុខៗ ស្រាប់តែ gnome desktop របស់ខ្ញុំប្តូរអស់រលីង អត់មានអីមើលទេ សូម្បីគេ online ហើយ ខំហៅចង់បែកសសៃករ(តាម chat សោះ) ក៏មិនដឹងដែរ។ អង្គុយមួយប្រាវ ស្រាវជ្រាវរកឃើញ ហើយវិធី យកភាពដើមមកវិញ។ ដំបូង ចុច Ctrl + Alt + F1 ដើម្បីចាកចេញពី GUI ហើយអារបៀប ស-ខ្មៅសិន។ ចូលទៅ user ណាដែលមាន Desktop រញ៉េរញ៉ៃ តាមរយៈ Terminal។
ឧទាហរណ៍ៈ បើសិនជា user : ABCStout មានបញ្ហា នោះត្រូវ log ចូលទៅ user ABCStout ហើយ។ បន្ទាប់ពីចូលហើយ កុំទៅណាឲ្យសោះ គឺគ្រាន់តែ វាយឃ្លាបញ្ជា៖
$rm -rf .gnome .gnome2 .gconf .fconfd .metacity
បញ្ជាក់៖
-rm ជាពាក្យបញ្ជាលុប (remove)
- rf ជា option របស់ឃ្លាបញ្ជា rm (r មានន័យ recursive គឺវាលុប file ទាំងអស់ក្នុង Directory ម្តង១ៗ។ ចំនែក f គឺ force មានន័យថា វាបង្ខំលុបចោលទាំងអស់ នូវ file ទាំងឡាយទោះបីជា មានជាប់សិទ្ធរបស់ system ក៏ដោយ)
ក្រោយពីលុបអស់ចិត្ថអស់ចង់ហើយ គ្រាន់តែចុច Ctrl + Alt + F7 ត្រលប់មក GUI វិញ ហើយ log out ទៅ វារួចគ្នាបាត់ទៅហើយ។

Monday, July 4, 2011
តើខ្ញុំគិតពីអី?
ចង់ថាខ្ញុំរើសក៏បាន តែអ្នកមិនដឹងនៅតែមិនយល់ពីអ្វីដែលខ្ញុំគិត។ នេះជាឃ្លាដែលសូម្បីតែរូបខ្ញុំផ្ទាល់ គិតមិនយល់។ អ្នកណាសម័យឥលូវ តែដល់អាយុនេះហើយ គឺសុទ្ធតែស្គាល់រសជាតិ ស្នេហាអស់ហើយ ចំលែកអីតែខ្ញុំ នៅតែរកមិនបាន? ថាខ្ញុំអាក្រក់នោះ ក៏ថាបាន តែសំខាន់ គឺ មកពីខ្ញូំរើសពេកទេដឹង? សំនួរដែលគ្មានចំលើយបែបនេះ សមជាមនុស្សឆ្តួតដែលគ្មានអ្នកណាមើល( មកពីធ្វើសមពេក?) តែកាពិតខ្ញុំចូលចិត្តធ្វើឆ្តតបែបនោះ។
Friday, July 1, 2011
របៀបដាក់ឲ្យ adb shell របស់ Android បានស្គាល់គ្រប់ទូរស័ព្ទទាំងអស់លើ Ubuntu
បើសិនជាប្រើក្នុង Windows នោះបើចង់ឲ្យ adb shell បានស្គាល់គ្រប់គឺគ្រាន់តែដាក់ driver របស់ទូរស័ព្ទវាគ្រប់គ្រាន់បាត់ទៅហើយ។ តែសំរាប់ Ubuntu វាត្រូវការរបៀបដំលើងផ្សេង។ នេះវិធីរបស់វា៖
១. បើ សិនជាមិនទាន់បើក USB Debugging ទេ ត្រូវបើកវាសិន ដោយចូលទៅក្នុង Setting => Application => Developement => USB Debugging
២. ទាញយកកញ្ចប់ Android ពី http://dl.google.com/android/android-sdk_r11-linux_x86.tgz
៣. ពន្លាវាចេញ ហើយដំនើការ /.../android-sdk/tools/android

Subscribe to:
Posts (Atom)