អត្ថបទនេះប្រហែលជាផ្តោតទៅលើ Developer ច្រើនជាងអ្នកប្រើប្រាស់ធម្មតា។ តាមរូបដែលបានបង្ហញ គឺ xboxexpert កំនត់ទីតាំង mount point នៅក្នុង memory map របស់ទូរស័ព្ទ HTC Rezound។ សារៈសំខាន់គឺវាអាចធ្វើឲ្យអ្នកកសាង ROM អាចដឹងពីគ្រប់ទីតាំង ដែលរបស់ mount point នីមួយៗ ហើយអាចកំនត់ទំហំសំរាប់ Flash អ្វីមួយចូលក្នុងទូរស័ព្ទ។ គ្រប់ផ្នែកទាំងអស់របស់ទូរស័ព្ទ សុទ្ធតែត្រូវបាន កំនត់ដោយ ទីតាំងមួយច្បាស់លាស់ ហើយការដឹងនូវទីតាំងទាំងនេះ បង្កភាពងាយស្រួលក្នុង Flash ROM ឬ Kernel ឲ្យចំទីតាំង partition មួយច្បាស់លាល់។ល។
នៅទីនេះ លោកអ្នកអាចតាមដានរាល់ព៌តមានរបស់ Android ជាភាសារខ្មែរទាន់ហេតុការណ៍។
Sunday, November 13, 2011
របៀបដំលើងភាសារខ្មែរ ចូលក្នុង SE X8 ( how to install khmer on Sony Ericsson X8)
ខ្ញុំបានអាននូវឯកសាររបស់សមាជិកមម្នាក់ក្នុងក្រុម CAUG (Cambodia Android User Group) ស្តីអំពីការ តំលើង ភាសារដែលអាចមើលបានត្រឹមត្រូវ ដាក់ចូលទៅក្នុងទូរស័ព្ទ Xperia X8 របស់ក្រុមហ៊ុនសូនី។ សូមមើលជំហ៊ាននៃការធ្វើតាមលំដាប់ដូចខាងក្រោម៖
- ជាដំបូងអ្នកត្រូវតែ Root ទូរសព្ទ័ Sony Ericsson Xperia X8 សិន តាមរយៈ ទីនេះ
Labels:
ចំណេះដឹងខ្លះៗ,
ទូរស័ព្ទAndroid
ទីតាំងចេញផ្សាយ:
Boeungkak 2, Phnom Penh, Cambodia
Saturday, November 12, 2011
វិធីroot Motorola Droid Razr (How to root Motorola Droid Razr)
ពិតជាថ្មីទៀតហើយជាមួយការ root ជាទូរស័ព្ទ Anroid ចេញចុងក្រោយបំផុតរបស់ Motorola ក្រោយពេល ដែលក្រុមហ៊ុននេះត្រូវបាន Google Inc បានទិញយកថ្មីៗនេះ។ វិធីroot របស់វាគឺពិតជាងាយស្រួល មែនទែនសំរាប់ តែជាដំបូងតំរូវឲ្យមាន ឯកសារចាំបាច់សិនគឺ
Saturday, November 5, 2011
លេងបាញ់ខ្មោច (Contract Killer Zombie)
ម្តងនេះ ខ្ញុំសូមលើកយក ល្បែងមួយដែលប្រើឧបករណ៍ ដែលដំណើរការប្រព័ន្ធ Android។ ល្បែងនេះ មានឈ្មោះថា Contrack Kill; Zombie។ វាជាប្រភេទល្បែង 3D ដែលយើងមិនចាំបាច់ដើរលុះឡើយ ពោលគឺអ្នកលេង នៅស្ងៀមមួយកន្លែង ហើយខ្មោចទាំងនោះវាដើរមកឲ្យយើងបាញ់ឯង។ បើសិនជាអ្នកមិនចូល ចិត្តគិតច្រើន អាចជ្រើសរើសលេងបាន។ ឯវិធីលេងនោះ គឺវាមានតាមវគ្គ និងបេសកម្មនិមួយៗ ដែលគេកំនត់មក។ បន្ថែមពីលើនេះទៅទៀត យើងអាចប្តូរប្រភេទកាំភ្លើង ហើយទិញថ្មីៗមកថែមទៀតបាន។ បេសកម្មសំខាន់ៗ មានដូចជា កាពារដៃគូ ក្នុងការជញ្ចូនទំនិញ បាញ់កាពារជនរងគ្រោះ បាញ់សំលាប់ចោលទាំងអស់ជាដើម។ ចំពោះ file apk មានទំហំតូចទេ តែវាចំពោះទិន្ន័យវាមិនតូចដែរ គឺប្រហែល៣០០មេ។ ពត៌មានលំអិតអាចមើលបានក្នុង ទីផ្សារAndroid។
វិធីជីកឬស Galaxy Nexus ( how to root Galaxy Nexus)
ចេញមិនទាន់បានប៉ុន្មានផង ពេលនេះ Galaxy Nexus ដែលគេល្បីថា ជាកូនពៅនៃត្រកូល Galaxy ប្រចាំឆ្នាំ២០១១ នោះ គឺគេអាចជីកឬសវាបានទៀតហើយ។ តាមរយៈវេទិកាពិភាក្សា Modoco បានឲ្យដឹងថា គេប្រើប្រាស់ កម្មវិធី Superboot។
ជាបន្តខ្ញុំសូមណែនាំថាអ្វីជា superboot?
ជាបន្តខ្ញុំសូមណែនាំថាអ្វីជា superboot?
Friday, November 4, 2011
ជីកឬស Galaxy Note ( how to root Galaxy Note)
Galaxy Note ជាទូរស័ព្ទ android សេរ៊ីចុងក្រោយ ក្នុងត្រូកូល Galaxy របស់ក្រុមហ៊ុន Samsung។ វាមានលក្ខណៈកូនកាត់ រវាង Tablet និងទូរស័ព្ទ។ ដោយសារអេក្រង់ ៥.៣អ៊ីង របស់វា ធ្វើឲ្យយើងគិតថា វាជាទូរស័ព្ទ យ៉ាងធំ តែជា Tablet តូចមួយវិញ។
មិនទាន់ចេញលក់បានប៉ុន្មាន ផង គឺគេអាចជីកឬសវាបានបាត់ទៅហើយ (root)។ តែសូមបញ្ជាក់ដែរថា បើសិនជាមាន កំហុសកើតឡើង ខ្ញុំមិនទទួលខុសត្រូវ ទេ ហើយអ្នកធ្វើអាចប្រឈមមុខការ brick ដោយខ្លួនឯង។
មិនទាន់ចេញលក់បានប៉ុន្មាន ផង គឺគេអាចជីកឬសវាបានបាត់ទៅហើយ (root)។ តែសូមបញ្ជាក់ដែរថា បើសិនជាមាន កំហុសកើតឡើង ខ្ញុំមិនទទួលខុសត្រូវ ទេ ហើយអ្នកធ្វើអាចប្រឈមមុខការ brick ដោយខ្លួនឯង។
Thursday, November 3, 2011
LG Optimus 2X នឹងមាន ICS ប្រើហើយ! ពាក្យចចាមអារ៉ាមនឹងត្រូវបញ្ចប់
មានព៌តមានជាច្រើន ដែលនិយាយអំពី LG Optimus 2x អាច ដាក់ Ice Cream Sandwich (4.0) ដែលជា Android ជំនាន់ចុងក្រោយ។ ពេលនេះ រឿងរ៉ាវទាំងឡាយនឹង បញ្ចប់ដោយ ភាពរីករាយ។

LG បានប្រើប្រាស់ទំព័រ Facebook របស់ខ្លួនដើម្បីបញ្ជាក់ថា រាល់ពាក្យចចាមអារ៉ាមដែល Optimus 2x មិនអាចមាន ICS នោះជារឿងមិនពិតនោះទេ។ ក្រុមហ៊ុនកូរ៉េមួយ នេះបានរៀបចំគំរោង ដើម្បីដាក់បន្ទាន់សម័យ ហើយពួកគេនឹង ប្រកាសជាសាធារណៈ នៅពេលដែល ICS ត្រូវបាន Google ដាក់ឲ្យមានជាសាធារណៈ។
ដំនឹងដែលគួរឲ្យរីករាយជាងនោះ ទៅទៀតគឺថា មិនត្រឹមតែ Optimus 2x ដែលមាន ICS គឺអាចនឹងមានទូរស័ព្ទផ្សេងទៀត តែយើងនៅតែមិនទាន់ច្បាស់ការណ៍ថា តើមាន ទូរស័ព្ទណាខ្លះដែលមានវាសនា បានភ្លក្សរសជាតិ ICS នោះទេ។
នេះជាការបង្ហាញមួយរបស់ LG ដែលបញ្ជាក់ពីការបន្ទាន់សម័យរបស់ របស់ខ្លួន បន្ទាប់ពី ការផ្សាយដំណឹង កាលពីប៉ុន្មានថ្ងៃមុនថា នឹងមាន Gingerbread នៅលើទូរស័ព្ទបីគឺ Optimus 2x, Optimus Black និង Optimus 3D។
ប្រភពដើម

Subscribe to:
Posts (Atom)