Showing posts with label ដំណឹងផ្សេងៗ. Show all posts
Showing posts with label ដំណឹងផ្សេងៗ. Show all posts

Saturday, November 26, 2011

វិធី​បិទ Boot animation នៅ​លើ​ Ice Cream Sandwich



នៅ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ប្រើ​ផង​ សរសេរ​របៀប​ប្រើ​បាត់​ទៅ​ហើយ? នេះ​ប្រហែល​ជា​សំនួរ​ដែល​ មិត្ត​អ្នក​អាន​នឹង​នឹក​ឆ្ងល់ ពេល​អាច​អត្ថ​បទ​នេះ។ ត្បិត​តែ​វា​មិន​ទាន់​លក់​មែន តែ​ប្រហែល​ជា​មិត្ត​យើង​ខ្លះ កំពុង​តែ​ប្រើ​ប្រភេទ AOSP ROM ផង​ក៏​មិន​ដឹង​។ តែ​នេះ​មិន​មែន​ជា​អត្ថបទ​សំរាប់​តែ​​ ICS មួយ​នោះ​ទេ។


យើង​ដឹង​ស្រាប់​ហើយ​ថា Boot animation របស់​ Android មាន​ច្រើន​ប្រភេទ​ផ្សេងៗ គ្នា​ទៅ​តាម​ប្រភេទ​ក្រុម​ហ៊ុន​ដែល​ផលិត នឹង​តាម​ប្រភេទ ROM ផងដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​អាច​ ប្តូរ​វា​បាន​ទៀត​ផង សំរាប់ ទូរស័ព្ទ ដែល​ Root រួចហើយ។ 


Wednesday, November 23, 2011

មិនគួ​ឲ្យ​ជឿ​ថា HTC HD2 អាច​ប្រើ​ Adroid 4.0 បាន​តាម AOSP Custom ROM

គ្រប់ៗ​គ្នា ប្រហែលជា​ចាំ​បាន​ នៅឈ្មោះ HTC HD2 ដែល​ជាប្រភេទ Windows Mobile សោះ​​តែ​​វា​​អាច​​ដំណើរ​ការ​ Android បាន​រហូត​ដល 4.0 ដែល​​មាន​ឈ្មោះថា Ice Cream Sandwich នោះ។ តាម​ពិត​ទៅ អ្នក​ប្រើ​ប្រាស់​ធម្មតា​​ប្រហែល​​ជា​ភ្លេច​ឬ​បំ​ភ្លេច​វា ពី​បញ្ជី​ទូរស័ព្ទ​ដែល​​កំពុង​​ចរាចរណ៍ តែ​ក្រុម Hacker មិន​​បាន​គិត​​ដូច​នោះទេ។

ថ្វី​ត្បិត​តែ​វវា​ទូរស័ព្ទ​ប្រភេទក៏ដោយ តែ​វា​នៅ​តែ​ប្រើ​ប្រាស់ Android ជំនាន់​ក្រោយ​បំផុត​ពី Google។ អ្វី​រិត​តែ​ភ្ញាក់​នោះ គឺ​វា​អាច​ប្រើ​បាន​មុន​គេ មុន​ឯងទៅទៀត​ ពោល​គឹ​វា​អាច​ប្រើ​មុន ទូរស័ព្ទ​ Android ផ្សេងៗផង (មិន​គិត Galaxy Nexus)។ 


Undelete Beta នឹង​ស្វែង​ឯកសារ​ដែលបាន​លុប​មក​វិញ

លុប​បាត់​ហើយ​ធ្វើ​យ៉ាងម៉េច​រក​បាន មកវិញទៅ? ស្តាយ​រូប​ថត​កាល​ពី​ថ្ងៃមុន​ណាស់ មិន​យក​តាមណា​ទេ? អ្នក​ណា​លុប​ចំរៀង​ខ្ញុំ​អស់​ហើយ? ធ្វើម៉េច​យក​បាន​វិញ​ទៅ? សំនួរ​ទាំង​នេះ​ យើង​តែង​តែ ជូប​ប្រទះ​ ជារឿយៗ សំរាប់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ។

ថ្មីៗ​នេះ​ មាន​ក្រុម​អ្នក​បង្កើត​កម្មវិធី​មួយ ក្រុម​ (Fahrbot Mobile) បាន​បង្កើត​ កម្មវិធី​មួយ​ដែល​មាន សមត្ថភាព អាច​ទាញ​យក រូប​ភាព​ដែល​បាន ឬ ឯកសារ​ផ្សេងៗ​ដែល​បាន​លុយ​ដោយ​ចៃ​ដន្យ។


HTC Quattro អាច​នឹង​ត្រូវ​ពន្យា​ចេញ​រហូត​ដល់ខែ មីនា 2012

ប្រហែល ជា​មិត្ត​អ្នក​អាន ឆ្ងល់ថា មានទូរស័ព្ទ HTC Quattro ដែរ។ នេះ​មិន​មែន​ជាឈ្មោះទូរស័ព្ទទេ តែ​វា​គឺ ជាឈ្មោះ​ Tablet របស់​ក្រុម HTC ដែល​បំពាក់​បច្ចេក​វិទ្យាចុង​ក្រោយ​បំផុត។តើ​វា​ទំនើប​យ៉ាង​ណា?

តាម​ប្រភព​ពត៌មាន​លេច​លឺ​បាន​ឲ្យ​ដឹង​ថា Tablet មួយនេះ នឹង​អាច​បំពាក់ទៅ​ដោយ CPU NVIDIA ប្រភេទ Quad-core (មាន core processor ចំនួន៤) រួមជាមួយនឹង resolution លើអក្រង់១០.១អ៊ីង​របស់​វា​គឺ ១២៨០x៧៦៨ pixels​ផងដែរ។ វា​មាន​កំរាស់​ប្រហែល​ជា ៩មីល្លីម៉ែត្រ គឺ​ស្តើង​ជាង ipad2 របស់​ Apple ទៀត ហើយ​ជា​ការបន្ថែម​នោះ គឺ​មាន​បំពាក់ Beats Audio ដែល​ល្បី​ខាង​សំលេង​នា​បច្ចុប្បន្ន​នេះ។ 


Tuesday, November 22, 2011

Flash មានត្រឹម update បាន​ត្រឹម​តែ Ice cream sandwich តែប៉ុណ្ណោះ(គ្មានទេសំរាប់ជំនាន់បន្ទាប់)

​បើ​​សិន ជា​ចាំ​មិន​ភ្លេច​ទេ Adobe បានប្រកាស​កាល​ពី​ខែមុន​នេះ មកថា​នឹង​ឈប់​ support flash សំរាប់​ទូរស័ព្ទ ទៀតហើយ។ តែ​ក្រោយពេល​ដែល​ប្រកាស​របស់ Google អំពី​ OS ថ្មីរបស់គេ គឺ Ice cream Sandwich មកគឺ ទូរស័ព្ទ​ចុង​ក្រោម​របស់ Google (Galaxy Nexus) មិន​បើក flash នៅលើ web បាន។


Monday, November 21, 2011

តំលើង​ Ice Cream Sandwich keyboard ដោយមិនបាច់ root( Install Ice cream sandwich keyboard without root)



គ្រាន់​តែលឺពី Ice Cream Sandwich ភ្លាមនោះ អ្នក​ប្រើ​ប្រាស់ Android មួយ​ណា​មិន​ចង់​សាក​នោះ? ថ្ងៃនេះ ខ្ញូំសូម​ណែ​នាំ ពី keyboard ដែល​មាន​រូប​រាង​ដូច នៅ​ក្នុង​ Ice Cream Sandwich មក​ចែក​ជូន​អ្នក​ ស្នេហា Android ឲ្យ​បាន​ស្គាល់​ខ្លះៗ ពី​អ្វី​ដែល​មាន​​ក្នុង​ ICS។ keyboard ត្រូវ​បាន​ develop ដោយ​ក្រុម developer នៅ​ក្នុង xda-developers។ វា​មើល​ទៅ​ស្រដៀង​នឹង keyboard នៅ​ក្នុង​ ICS មែនទែន ដែល​អ្វី​ដែល​ ខ្វះ ធំបំផុតនោះ គឺ មុខងា ​voice-to-text (បំលែង​ពី​សំលេង​ទៅជាអក្សរ)។ keyboard នេះ​ មិន​មែន​ជា កម្មវិធីផ្លូវ​ការ​ដែល sign ដោយ google នោះទេ ដូចនេះ​វា​អាច​នឹង​មាន​បញ្ហា​ខ្លះៗដែរ។



Sunday, November 20, 2011

Google Swiffy extension អាច​បំលែង​ពី Flash ទៅជា HTML5

បើ​សិន​ជា​អ្នក​ជា​មនុស្ស​ចង់​ចូល​ទៅ​ប្រលូក​ក្នុង ពិភព​នៃ​ការ​សរសេរ​កូដ ហើយ​​មិន​ដឹង​ថា ត្រូវ​ចាប់​ផ្តើម កន្លែង​ណា​នោះ ស្រប​ពេល​ដែល Adobe  បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា  Flash សំរាប់​ទូរស័ព្ទ​ នឹង​បិទ​សករាជ​ របស់​ខ្លួន​ពី​ពិភពទូរស័ព្ទ។ ក្រលេក​ទៅ​មើល​កាល​ពី​ ប៉ុន្មាន ខែមុន ពេល​ដែឡ Google បាន​បង្ហាញ ពីឧបករណ៍​បំលែង​មួយ​ឈ្មោះថា Swiffy ដែល​មាន​លទ្ធិភាព អាច​បំលែង​ពី SWF ទៅជា ជីវចល របស់HTML5 វិញ។ 

Saturday, November 19, 2011

តើ​ពិ​តជា​មាន​មេរោគ​លើ​ទូរស័ព្ទ​មែន? (Is that real that mobile has virus?)


Chris DiBona

លោក Chris DiBona មក​ពី​ក្រុមហ៊ុន Google បាន​មាន​​ចេញ​មក​បញ្ជាក់​ ពី​ប្រព័ន្ធសុវត្ថិភាព របស់ Android  និង​ពពួក​កម្ម​វិធី​បើក​ចំហរ​( Open source) ដែល​មនុស្ស​មួយចំនួន​បាន​យល់​ច្រលំ។ វា​ពិត​ជា​គ្មាន មេរោគ​ទេ​សំរាប់ Android។ គាត់​បញ្ចាក់​ទៀត​ថា វាគ្មាន malware ដែល​អាច​ជ្រៀត​ចូល​បាន ដោយ​សារ​តែ Android បានប្រើ Sandboxing model សំរាប់ កាពារ​រាល់​ពពួក​មេរោគ​ទាំង​ឡាយ​ដែល កើត​មាន​ក្នុង​ Windows។ ដូច​នេះ បាន​ន័យថា រាល់​កម្ម​វិធី ចាប់​មេរោគ ដែល​មាន​ក្នុង​កុំព្យូទ័៍រ​ គឺ​គ្រាប់​តែ​ជា កម្មវិធី​សំរាប់​បញ្ឆោត​យក​ ផលប្រយោជន៍ពី​អ្នក​ប្រើ​ប្រាស់​តែ​ប៉ុណ្ណោះ។


Nexus One នឹង​មាន​ដាក់​ឲ្យ​ប្រើ​ ICS បាន តាម​រយៈ AOSP រួច​ជាមួយ​ទូរស័ព្ទ​ផ្សេង​ទៀត


កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក Hugo Barra ដែល​និយក ផ្នែក​ផលិតផលទូរស័ព្ទ របស់ Google បាន​មាន​ប្រសាសន៍​ថា Nexus One គឺ​វា​ហួស​សម័យ​ពេក​ហើយ​សំរាប់ ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្កិ​ការ​ណ៍ថ្មី។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ មាន​ការ​អាក់​អន់​ចិត្ត​ដោយ​សារ​តែ​ ពួកគេ​មាន​អារម្មណ៍ថា ដូច​ជា​គេ​បោះបង់ចោល ហើយ ពួកគេ​រង់ចាំ​ថា​នឹង​មាន អ្នកធ្វើ Custom ROM ដែល​អាច​ឲ្យ​ពួក​គេ​អាច​ប្រើ​លើ​ទូរស័ព្ទ ដែល​មាន​អាយុ​ ជាង​២ឆ្នាំ​របស់​គេ​បាន។


Friday, November 18, 2011

ឧបករណ៍​ជំនួយលេង​ហ្គេមលើ​ Android ឲ្យ​កាន់​តែ​ស្រួល

រយៈ​ពេល​ចុង​ក្រោយ​នេះ​ ទីផ្សារ​ហ្គេម​លើ​ទូរស័ព្ទ​ Smartphone មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់ ជា​ពិសេស​ចាប់​តាំង​ពី​ AppStore របស់​ Apple បាន​ជំរុញ​ឲ្យ​អ្នក​ផលិតហ្គេម​ និង​ក្រុម​ហ៊ុន​ផលិត​ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​ ជាមួយ​ការ​ផលិត​ហ្គេម​លើ​ទូរស័ព្ទ​វិញ។


បច្ចុប្បន្នយើង​ឃើញ​ថា​ មានតែ Sony Ericsson Xperia Play តែ​មួយ​ប៉ុណ្ណោះ ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធAndroid ជា​ប្រភេទ​ទូរស័ព្ទលេង​ហ្គេម​​ដោយ​សារ​វា PSP engine និង​មាន​ key សំរាប់​លេង​ភ្ចាប់​ជាមួយ​ទូរស័ព្ទ​តែម្តង។ 

Thursday, November 17, 2011

កម្មវិធី Google Music ជំនាន់ ៤.០.៩ ចេញ​មកហើយ

ពេល​នេះ​ Google Music v4.0.9 បាន​ដាក់​ឲ្យ​មាន​ទាញ​យក​ជា​ទូរទៅ​ហើយ ដែល​មាន​ក្នុង​ផ្សារ។ តែ​វា​មាន​តែ​តាម​តំបន់​ប៉ុណ្ណោះ គឺ​មាន​តែ​អ្នក​ប្រើ​ប្រាស់​ ដែល​ស្ថិត​ក្នុង​សហរដ្ឋ​អា​មេ​រិក​ដែល មាន​វាសនា បាន​ប្រើ​មុន​គេ។

Wednesday, November 16, 2011

២៧៥០ mAh សំរាប់​ថ្ម​បន្ថែមរបស់ HTC Rezound


ទូរស័ព្ទ​ខ្ញុំ​ឆាប់​អស់​ថ្ម​ម្ល៉ោះ?  ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ទូរស័ព្ទ ឆាប់​អស់​ថ្ម​ទៅ? 

សំនួរ​ទាំង​នេះ​គឺ​សុទ្ធ​តែ​ត្រូវ​បាន​សួរ​ដោយ​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​វៃ​ឆ្លាត​ (smart phone) ស្ទើ​តែ​ទាំង​អស់​ទៅ​ហើយ។ 

ថ្មី​នេះក្រុម​ហ៊ុន​ HTC បាន​ចេញ​ថ្ម​បន្ថែម​សំរាប់​ទូរស័ព្ទ HTC Rezound ដែល​ជា​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន។ តាម​ពិត​ក្រុម​ហ៊ុន​បាន​ចេញ​ផ្សាយរួច​ទៅ​ហើយ​ជាមួយ នូវ​ទូរស័ព្ទ​ប្រភេទ​នេះ ជាមួយ​នឹងថ្ម កំរិត​ស្តង់ដាគឺ ១៦២០mAh។

បញ្ជីត្រកូល Xperia ត្រូវនឹងបានប្រើ Ice Cream Sandwich


Xperia ជាត្រកូល​នៃ​ទូរស័ព្ទ Android ភាគច្រើន​របស់​​ក្រុមហ៊ុន​ Sony Ericsson។ វា​ត្រូវ​បាន​អ្ន​ក​ប្រើ​ប្រាស់​ ខ្មែរ​យើង​ភាគ​ច្រើន​ទទួល​ស្គាល់​ថា​អាច​មើល​ជា​ភាសារ​ខ្មែរ​បាន​ត្រឹម​ត្រូវ​ជាង​គេ។ ទន្ទឹម​នឹង​លក្ខណៈ ពិសេស​របស់​ ត្រូកូល​ Xperia នេះ ពេល​យើង​មាន​ដំនឹង​ដ៏​គួ​ឲ្យ​រីក​រាយ​ជាង​នេះ​ទៅ​ទៀត​គឺ​ ក្រុម​ហ៊ុន បាន​រៀប​ចំ​បញ្ជី​ទូរស័ព្ទ​ក្នុង​ត្រកូល​នេះ ដែល​នឹង​អាច​តំលើង Ice Cream Sandwich បាន​ទៀត​ផង។ 


តាមរយៈ​blog របស់ក្រុមហ៊ុន​សូនី គីមានទូរស័ព្ទរាយនាមដូចខាងក្រោម​ដែល​អាច​តំលើង​បាន៖

Tuesday, November 15, 2011

ក្រុមCyanogenMod កំពុងធ្វើ ICSឲ្យប្រើបាន

សាក​គិត​បន្តិច​ទៅ​ថា បើសិន​ជា​មាន​ឧបករណ៍​ប្រហែល​ជា ច្រើនជាង​៦០ អាចប្រើ ICSបាន​តើ​វា​យ៉ាង​វិញ។ ពេល​នោះ​ប្រហែល​ជា​អ្នក​គិត​ថាទូរស័ព្ទ​របស់​យើង​នឹង​មាន​តំលៃ​ម្តង​ទៀត​ហើយ​។ ពេលនេះ​ក្រុម​ CyanogenMod ដែល​ក្រុម​មួយ​ដែល​ធ្វើ Custom ROM សំរាប់​Android បាន​និយាយ​ថា​ពួកគេ​កំពុង​ធ្វើឲ្យមាន ICS សំរាប់​​ CyanogenMod ដែលឈ្មោះថា Cyanogenmod 9។

Monday, November 14, 2011

Face unlock feature របស់ Ice cream sandwich អាចបញ្ចោតបាន​ដោយ​ប្រើ​រូប​ថត​ជំនួស

ចាប់តាំង​ពី​ Google បាន​ប្រកាស​នូវ feature ថ្មីគឺ ដោះសោរដោយប្រើមុខ (Face Unlock) ដែល​មាន​ក្នុង​ Ice cream sandwich នោះ មនុស្សជាច្រើន​នៅតែ​មានចំងល់​ថា តើគេ​នឹង​អាច​ពង្វក់វា​ដោយ​ប្រើ​រូប​ថត​ដែល​មាន​ស្រាប់ មក​ជំនួល​មនុស្សពិតបាន​ដែរ​ឬទេ?
ដើម្បី​បក​ស្រាយ​ចំងល់​ទាំង​នេះ​ បុគ្គលិក​ម្នាក់​ មក​ពី​ក្រុមហ៊ុន​ Google ​បាន​ចេញ​បក​ស្រាយ​ និងកាពារ​ថា គ្មាន​បាតុភាព បែប​នេះ​កើត​ឡើង​ទេ តែ​កាពិតគឺ​វា​មិន​ដូច​អ្វី​ដែល​គេ​បាន​អះ​អាង​ទេ។

បើសិន​ជា​មើល​រូប​ភាពវីដេអូ​ដែលបាន​ដាក់​នៅ​ក្រោម​យើង​អាច ដឹងបានថា ការដោះសោរអេក្រង់ ដោយប្រើមុខ គឺពិត​ជា​ងាយ​ស្រួល​បញ្ជោត​បានណាស់ ដោយ​ប្រើ​រូបថត គឺ​មិន​មែន​ចេះ​តែ​ថា​នោះទេ។ អ្វីដែល​រិត​តែ​អន់​ទៅ​ទៀត​នោះ គឺ​ទោះ​ជា​រូប​ដែល​នៅ​លើ​អេក្រង់​ទូរស័ព្ទ​  Galaxy Note ដែល​មាន​អេក្រង់ រលោង​ក៏​វា​នៅតែ​អាច​ប្រើ​ការ​បាន​ទៀត។ នេះ​ជា​បញ្ហា​ដែល Google ត្រូវ​តែ​ដោះស្រាយ​ជាបន្ទាន់ សំរាប់កំណែ​បន្ទាប់​របស់ ICS ដើម្បី​ធ្វើ​ឲ្យ​ទូរស័ព្ទ​កាន់​តែ​មាន​សុវត្ថិភាព ខ្ពស់​ជាង​មុន​ដោយ​ប្រើ  Face unlock ជាជាង​ការ​អូស​លើអេក្រង់​ដើម្បី​ដោះ​សោរ ពីអ្នក​ប្រើ​ប្រាស់​ដែល​គ្មាន​សិទ្ធ។

បើសិន​ជា​ចាំ​មិនខុស​ទេ មុខងារនេះ មិនមាន​មាន​បញ្ហា​ជា​លើក​ទី​មួយ​នោះ​ទេ។ ជាមួយគ្នា​នោះ​ផង​ដែរ   Google ក៏ធ្លាប់​បាន​ប្រកាស​ផង​ដែរនៅ​ពេល​ដែល​បើក​សម្ភោធ ICS ថា នឹងមិនមាន​មុខងារ​នេះ​នៅ​ក្នុង​ ប្រព័ន្ធ​ប្រតិបត្ត​ការ​កំណែចុង​ក្រោយ​នេះ​ទេ។ ត្បិត​តែ​វា​មិន​ទាន់​មាន​ក្នុង​ប្រទេស​ខ្មែរ​យើង​ប្រើ មែនតែ​យើង​គួ​តែ​ប្រយ័ត្ន​ប្រយែង​កុំ​ឲ្យមាន​នរណា​ម្នាក់​លួច​ប្រើ ទូរស័ព្ទយើង ដោយ​ប្រើមុខងារនេះ។
ប្រភព៌តមាន


Saturday, November 5, 2011

លេងបាញ់ខ្មោច (Contract Killer Zombie)

ម្តងនេះ ខ្ញុំសូមលើកយក ល្បែងមួយដែលប្រើឧបករណ៍ ដែល​ដំណើរការ​ប្រព័ន្ធ Android។ ល្បែងនេះ មានឈ្មោះថា Contrack Kill; Zombie។ វាជាប្រភេទល្បែង 3D ដែលយើងមិនចាំបាច់ដើរលុះឡើយ ពោលគឺអ្នកលេង នៅស្ងៀមមួយកន្លែង ហើយខ្មោចទាំងនោះវាដើរមកឲ្យយើងបាញ់ឯង។ បើសិនជាអ្នកមិនចូល ចិត្តគិតច្រើន អាចជ្រើសរើសលេងបាន។ ឯវិធីលេងនោះ គឺវាមានតាមវគ្គ និងបេសកម្មនិមួយៗ ដែលគេកំនត់មក។ បន្ថែមពីលើនេះទៅទៀត យើងអាចប្តូរប្រភេទកាំភ្លើង ហើយទិញថ្មីៗមកថែមទៀតបាន។ បេសកម្មសំខាន់ៗ មានដូចជា កាពារដៃគូ ក្នុងការជញ្ចូនទំនិញ បាញ់កាពារជនរងគ្រោះ បាញ់សំលាប់ចោលទាំងអស់ជាដើម។ ចំពោះ file apk មានទំហំតូចទេ តែវាចំពោះទិន្ន័យវាមិនតូចដែរ គឺប្រហែល៣០០មេ។ ពត៌មានលំអិតអាចមើលបានក្នុង ទីផ្សារAndroid



 


 

Thursday, November 3, 2011

LG Optimus 2X នឹងមាន ICS ប្រើហើយ! ពាក្យចចាមអារ៉ាមនឹង​ត្រូវ​បញ្ចប់

មាន​ព៌តមានជាច្រើន ដែលនិយាយអំពី​ LG Optimus 2x អាច ដាក់ Ice Cream Sandwich (4.0) ដែលជា Android ជំនាន់​ចុងក្រោយ។ ពេលនេះ រឿង​រ៉ាវ​ទាំង​ឡាយ​នឹង​ បញ្ចប់​ដោយ ភាពរីក​រាយ។



LG បានប្រើប្រាស់​ទំព័រ Facebook របស់ខ្លួន​ដើម្បី​បញ្ជាក់ថា រាល់ពាក្យចចាម​អារ៉ាម​ដែល Optimus 2x មិន​អាច​មាន​ ICS នោះជា​រឿង​មិនពិត​នោះទេ។ ក្រុម​ហ៊ុន​កូរ៉េ​មួយ​ នេះ​បាន​រៀបចំ​គំរោង ដើម្បី​ដាក់បន្ទាន់​សម័យ ហើយ​ពួក​គេ​នឹង ប្រកាស​ជា​សាធារណៈ នៅពេល​ដែល ICS ត្រូវ​បាន Google ដាក់​ឲ្យមាន​ជា​សាធារណៈ។

ដំនឹង​ដែល​គួរ​ឲ្យ​រីក​រាយ​ជាង​នោះ ទៅ​ទៀតគឺថា មិនត្រឹមតែ Optimus 2x ដែលមាន ICS គឺអាចនឹងមានទូរស័ព្ទផ្សេងទៀត តែយើងនៅតែមិនទាន់​ច្បាស់ការណ៍ថា តើមាន ទូរស័ព្ទណាខ្លះដែលមានវាសនា បានភ្លក្សរសជាតិ ICS នោះទេ។

នេះជាការបង្ហាញមួយរបស់ LG ដែលបញ្ជាក់ពីការបន្ទាន់សម័យរបស់ របស់ខ្លួន បន្ទាប់ពី ការផ្សាយដំណឹង កាលពីប៉ុន្មានថ្ងៃមុនថា នឹងមាន Gingerbread នៅលើទូរស័ព្ទបីគឺ Optimus 2x, Optimus Black និង​ Optimus 3D។

ប្រភពដើម

Thursday, October 13, 2011

ផ្ទេរទិន្នន័យទៅវិញទៅមកជាមួយ Aldiko Sync



នេះអាចចាត់ទុកថាជាដំណឹងមួយដ៏ល្អ​សំ​រាប់​អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវ​ភៅ​លើ Android ដោយ​ប្រើ​ Aldiko reader។​សាក​ល្បង​គិ​ត​ថា ដំបូងអ្នក​មាន ទូរស័ព្ទ​ Anroid មួយ​ដែល​មាន​សៀវ​ភៅ​ដែល​អ្នក​ចូល​ចិត្ត​ជាច្រើន។ ក្រោយមកទៀត​អ្នកបាន​សំរេច​ចិត្ត​ទិញ Tablet Android មួយទៀត ហើយនឹងត្រុវ ប្តូរទីតាំង​សៀវភៅ ជាច្រើន​របស់អ្នកពីទូរស័ព្ទមក Tablet។ ចុះ​បើ​អ្នក​ចង់​អាន​ទាំង​ពីរ​​ដោយគ្រាន់តែចំលង​សៀវភៅ​ដាក់ក្នុងឧករណ៍ណាមួយ ហើយក្រោយ​មក​សៀវភៅនឹងមាន លើឧបករណ៍មួយទៀត។ ដើម្បី​ដោះ​​ស្រាយ​បញ្ហា​នេះ Gamegod72 បានបង្កើតកម្មវិធីមួយដែល មានឈ្មោះថា Aldiko Sync សំរាប់​ដោះ​ស្រាយ​បញ្ហានេះ។

Wednesday, October 12, 2011

Galaxy SII ជាប់ឈ្មោះជា អធិរាជទូរស៍ព្ទប្រចាំឆ្នាំ នៅ UK

ទូរស័ព្ទ Android Samsung Galaxy SII ត្រូវបានគេទទួលស្គាល់ថា ជាអធិរាជទូរស័ព្ទប្រចាំឆ្នាំ ពីសំនាក់អ្នកប្រើប្រាស់ នៅអង់គ្លេស។ ចាប់តាំង​ពី​ចេញ​ផ្សាយ នា​ខែ​កុម្ភៈ មក ដល់​ពេល​នេះគេ​មិនទាន់​ឃើញ​មានទូរស័ព្ទណា​ដែល​អាចប្រកួត ប្រជែង​ជាមួយវាបានឡើយ។ គូប្រកួតប្រជែង របស់វា គឺ HTC Sensation និង iPhone4 នៅតែមិនអាច​ស៊ូ​រួច​ជាមួយ​នឹង SGSII បានទេ។ វាជាទូរស័ព្ទ​ដែល​ បានរួមផ្សំ​ជាមួយ Hardware ដ៏ល្អ និងមានកម្មវិធីល្អៗ ជាច្រើន​មកជាមួយ ដូចជា

  • កម្មវិធីបណ្តាញសង្គមធំៗដូចជា Facebook, Twitter,...

  • e-mail

  • sat-nav

  • web browsing and media features


ព្រមជាមួយគ្នានោះវាក៏ទទួលបាននៅពានរង្វាន់ជាច្រើនទៀតដូចជា៖



  • ទូរស័ព្ទកាំមេរ៉ាល្អបំផុត (Best Camera Phone)

  • ទូរស័ព្ទវិដេអូល្អបំផុត (Best Video Phone)

  • ទូរស័ព្ទ Android ល្អបំផុត (Best Android Phone)

  • និងទូរស័ព្ទកំសាន្តល្អបំផុត (Best Media Phone)


ប្រភព៖ pocketnow.com

Eldar Murtazin: Google និង Samsung ពន្យាព្រឹត្តឹការណ៍ចេញផ្សាយ ICS ដោយសារបញ្ហាប៉ាតង់

គ្រប់គ្នាដែលជា​អ្នក​ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តការ​របស់​ Android សុទ្ធតែកំ​ពុង​រង​ចាំ​មើល ប្រព័ន្ធប្រតិបត្ថការថ្មី គឺ Ice Cream Sandwich (ICS)។ មានពាក្យចចាមអារ៉ាមជា​ច្រើន​និយាយ​ថា​ទូរស័ព្ទ​ដែល​មាន​វាសនា​បាន​ ភ្លក្សរ​សជាតិ ICS មុនគេគឺ​ Nexus Prime ដែល ស្ថិតក្នុង​ត្រកូល Nexus។  បើតាមគំរោង គឺវានឹងត្រូវប្រកាសឲ្យប្រើ ឆាប់ៗនេះ គឺថ្ងៃទី ១៤ តុលានេះហើយ ជាមូយហ្នឹងទូរស័ព្ទ Google Nexus Prime តែម្តង។ តែយោងទៅតាម Twit របស់ Eldar Murtazin ដែលជាអ្នកដែលផ្តល់ ព៌តមានជាច្រើន ដែល ទាក់ទង ជាមួយនឹង ICS បាននិយាយថា វា​នឹង​មាន​ការ​ពន្យាពេល តទៅ​ទៀត។