Monday, November 14, 2011

Face unlock feature របស់ Ice cream sandwich អាចបញ្ចោតបាន​ដោយ​ប្រើ​រូប​ថត​ជំនួស

ចាប់តាំង​ពី​ Google បាន​ប្រកាស​នូវ feature ថ្មីគឺ ដោះសោរដោយប្រើមុខ (Face Unlock) ដែល​មាន​ក្នុង​ Ice cream sandwich នោះ មនុស្សជាច្រើន​នៅតែ​មានចំងល់​ថា តើគេ​នឹង​អាច​ពង្វក់វា​ដោយ​ប្រើ​រូប​ថត​ដែល​មាន​ស្រាប់ មក​ជំនួល​មនុស្សពិតបាន​ដែរ​ឬទេ?
ដើម្បី​បក​ស្រាយ​ចំងល់​ទាំង​នេះ​ បុគ្គលិក​ម្នាក់​ មក​ពី​ក្រុមហ៊ុន​ Google ​បាន​ចេញ​បក​ស្រាយ​ និងកាពារ​ថា គ្មាន​បាតុភាព បែប​នេះ​កើត​ឡើង​ទេ តែ​កាពិតគឺ​វា​មិន​ដូច​អ្វី​ដែល​គេ​បាន​អះ​អាង​ទេ។

បើសិន​ជា​មើល​រូប​ភាពវីដេអូ​ដែលបាន​ដាក់​នៅ​ក្រោម​យើង​អាច ដឹងបានថា ការដោះសោរអេក្រង់ ដោយប្រើមុខ គឺពិត​ជា​ងាយ​ស្រួល​បញ្ជោត​បានណាស់ ដោយ​ប្រើ​រូបថត គឺ​មិន​មែន​ចេះ​តែ​ថា​នោះទេ។ អ្វីដែល​រិត​តែ​អន់​ទៅ​ទៀត​នោះ គឺ​ទោះ​ជា​រូប​ដែល​នៅ​លើ​អេក្រង់​ទូរស័ព្ទ​  Galaxy Note ដែល​មាន​អេក្រង់ រលោង​ក៏​វា​នៅតែ​អាច​ប្រើ​ការ​បាន​ទៀត។ នេះ​ជា​បញ្ហា​ដែល Google ត្រូវ​តែ​ដោះស្រាយ​ជាបន្ទាន់ សំរាប់កំណែ​បន្ទាប់​របស់ ICS ដើម្បី​ធ្វើ​ឲ្យ​ទូរស័ព្ទ​កាន់​តែ​មាន​សុវត្ថិភាព ខ្ពស់​ជាង​មុន​ដោយ​ប្រើ  Face unlock ជាជាង​ការ​អូស​លើអេក្រង់​ដើម្បី​ដោះ​សោរ ពីអ្នក​ប្រើ​ប្រាស់​ដែល​គ្មាន​សិទ្ធ។

បើសិន​ជា​ចាំ​មិនខុស​ទេ មុខងារនេះ មិនមាន​មាន​បញ្ហា​ជា​លើក​ទី​មួយ​នោះ​ទេ។ ជាមួយគ្នា​នោះ​ផង​ដែរ   Google ក៏ធ្លាប់​បាន​ប្រកាស​ផង​ដែរនៅ​ពេល​ដែល​បើក​សម្ភោធ ICS ថា នឹងមិនមាន​មុខងារ​នេះ​នៅ​ក្នុង​ ប្រព័ន្ធ​ប្រតិបត្ត​ការ​កំណែចុង​ក្រោយ​នេះ​ទេ។ ត្បិត​តែ​វា​មិន​ទាន់​មាន​ក្នុង​ប្រទេស​ខ្មែរ​យើង​ប្រើ មែនតែ​យើង​គួ​តែ​ប្រយ័ត្ន​ប្រយែង​កុំ​ឲ្យមាន​នរណា​ម្នាក់​លួច​ប្រើ ទូរស័ព្ទយើង ដោយ​ប្រើមុខងារនេះ។
ប្រភព៌តមាន


No comments:

Post a Comment