
បើនិយាយពី MIUI អ្នកប្រើប្រាស់ Android ភាគច្រើនប្រាកដជាស្គាល់វាហើយ។ ថ្ងៃនេះ ខ្ញុំសូមណែនាំ ពីរបៀបតំលើង MIUI ដាក់ក្នុង Xperia Arc/Neo ម្តង។ ដោយសារតែទូរស័ព្ទទាំងពីរនេះ មិនទាន់ក្នុង Download list ទាំង miuiandroid.com និង miui.us នោះទើបមាន developer ម្នាក់នៅក្នុង xda-developer បានធ្វើវាឡើងសំរាប់ឲ្យប្រើប្រាស់បាន។
សំរាប់ ROM MIUI អាចដំណើរបានយ៉ាងល្អ ជាមួយនឹងមុខងារផ្សេងៗដូចជា៖
- MIUI theme manager (អាចទាញយក themes បានគ្រប់ប្រភេទ)
- GSM,SMS,SENSORS ,AUDIO, ញ័រ,MIC,GPS
- Mobile Bravia Engine
- USB Mount SD
- Bluetooth,WIFI
- GSM data connection ,Torch light
- Camera with flash light and 720p recording also










