Thursday, November 24, 2011

វិធីតំលើង​ភាសារ​ខ្មែរ​​ដាក់​ចូល​ Galaxy SII មហា​ងាយ

កាល​ពី​ខ្ញុំ​ធ្លាប់​បាន​សរសេរ​ម្តង​ហើយ ស្តី​អំពី​របៀប​តំលើង​ភាសារ​ខ្មែរ​តាម​របៀប​ងាយៗ។ ពេល​នេះ ខ្ញុំ​សូម​ណែនាំ​ពី​របៀប​តំលើង ភាសារ​ខ្មែរ​ដាក់​ចូល​ទៅ​ក្នុង Galaxy SII  ដែល​គេ​ទទួល​ស្គាល់​ថា​ អធិរាជ Android ប្រចាំ​ឆ្នាំ2011នោះ។ អ្វី​ដែល​គួ​ឲ្យ​ស្តាយ​បំផុត​នោះគឺ វា​មិន​អាច​​ដាក់​បាន​ជាមួយ Stock ROM បាន​នោះ​ទេ។ ដំណោះ​ស្រាយ​នៅ​ពេល​នេះ គឺ​គេ​ដាក់​វា​ទៅ​ក្នុង MIUI ROM។


ប្រិយ​មិត្ត​ប្រាកដ​ជា​មាន​អ្នក​ខ្លះ​ស្គាល់​ហើយ​ថា MIUI ROM ជា​អ្វី តែ​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ទាន់ស្គាល់​នៅ​ឡើយ។ MIUI ROM ជា​ Firmware របស់​ទូរស័ព្ទ Android ដែល​គេ​យក​ទៅ Custome ហើយ​វា​មាន UI ស្រដៀង​ទៅ​នឹង​ iOS ដែរ។ វា​ជា​ ROM មួយ​ដែល​មាន​ភាព​ល្បី​គួ​សម ដោយ​ការ​ រចនា​ icon និង​របៀប​ប្រើ​ប្រាស់​យ៉ាង​ងាយស្រួល ព្រម​ជាមួយ នឹង​ល្បឿន​គួ​ឲ្យ​ចាប់​ចិត្ត ពី​ក្រុម​អ្នក​ផលិត​ជន​ជាតិ​ចិន​មួយ​ក្រុម។ បច្ចុប្បន្ន​នេះ​វា​ត្រូវ​បាន​គេ​យក​ទៅ​ ធ្វើ​ជា​ច្រើន​ក្រុម គឺមាន​នៅ ទ្វីបអាមេរិច និង អឺរ៉ុប​ផងដែរ។ 



ខាង​ក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ ពី​របៀប​ដែល ត្រូវ​ដំលើង MIUI  ROM។ តែ​ខ្ញុំ​សូម​មិន​ធានា​ថាលើ​រាល់​បញ្ហា​ដែល​កើត​មាន​នោះ​ទេ។



  1. ជាដំបូង​ត្រូវ​ទាញយក MIUI_1.11.9_ICS4.0.1_I9100-Khmer.zip ហើយ​ចំលង​វា​ដាក់​ក្នុង sdcard
  2. បន្ទាប់​មក​ត្រូវ​ Root ទូរស័ព្ទ​តាម​វិធី Root Galaxy SII ដែល​បាន​ចុះ​ផ្សាយ​រួចហើយ
  3. បិទទូរស័ព្ទ ឲ្យ​ចូល​ទៅ​កាន់​ ClockWorkMod ដោយចុច Volume Up + Home + Power តាម​លំដាប់
  4. Backup ROM មុន​ដឹង​ Flash ROM ថ្មីចូល
  5. ជ្រើសយក wipe data/fatory reset ហើយចុច yes
  6. ជ្រើសយក wipe partition cache ហើយ​យក​ yes
  7. ចូល​ទៅ​ Advance ហើយ​យក wipe dalvik cache ហើយ​ចុច​ yes
  8. ត្រលប់​ចូល​ទៅ menu list វិញ
  9. ជ្រើស​យក​ Flash from sdcard
  10. ជ្រើសយក select file from sdcard
  11. ស្វែង​រក​ ROM ដែល​បានទាញយក ក្នុង​ចំនច​ទី១ គឺ MIUI_1.11.9_ICS4.0.1_I9100-Khmer.zip ពី​sdcard
  12. យក​ yes ដើម្បី​ចាប់​ផ្តើម​តំលើង​ ROM
  13. ក្រោយ​ចប់​រួច​រាល់​ហើយត្រូវ reboot
សាកបើកគេហទំព័រ​ដែល​មាន​ភាសារខ្មែរ


ដកស្រង់ចេញ ពី​ឯកសារ​តំលើង​ភាសារខ្មែរ របស់ roberto.callos
ប្រភពឯកសារ CAUG's doc

No comments:

Post a Comment