Thursday, September 1, 2011

វិធីបង្ហាញពុម្ពអក្សរខ្មែរ និងអង់គ្លេស (DroidSans.ttf) អាចមើលបានដោយគ្មានគំលាត

ចំពោះអ្នកដែលប្រើប្រាស់ទូរស័ព្ទ ប្រព័ន្ទ Android តែង​តែ​ចង់​ឲ្យ ទូរស័ព្ទ​វៃឆ្លាត​របស់​គេ អាច​មើលភាសារខ្មែរបាន។ ត្បិត​តែ​វាមិនទាន់​អាចមើល​បានត្រឹម​ត្រូវ​ក៏ដោយ តែដោយ​សារចង់​ឃើញ អក្សរខ្មែរខ្លាំង អ្នកប្រើបា្រស់​មួយចំនួន​ សុខបញ្ចូល ពុម្ពអក្សរទោះ ពីជាវា មិនទាន់បង្ហាញ​បានល្អក៏ដោយ។ នៅ​ពេល​តំលើង​លើក​ដំបូង គឺមានបញ្ហាជាមួយ អក្សរអង់គ្លេស គឺវាមាន​គំលាត​ធំៗ ហើយដាច់ពាក់កណ្តាលជាដើម។ សូមមើលរូបខាងក្រោមៈ




  1. ដើម្បីដោះស្រាយបញ្ហាទាំងនេះយើងត្រូវអនុវត្តជំហ៊ានដូចខាងក្រោម



  • ​​​​ទាញយកកម្មវិធី RootExplorer , Custom Android Font Swithcher និង Font Changer

  • ដើម្បី អាចប្រើកម្មវិធីទាំងអស់នេះបាន ចាំបាច់ត្រូវតែ Root ជាមុនសិន (ខ្ញុំប្រើ LG Optimus Black ដែលអាចroot បានយ៉ាងស្រួលដោយប្រើ Gingerbreak1.2)

  • ក្រោយពេលតំលើងរូចរាល់ហើយក្នុង ទូរស័ព្ទអស់ហើយ ដំបូង ត្រូវទាញយកពុម្ពអក្សខ្មែរយូនីកូដមួយណាដែលអ្នកពេញចិត្ត ហើយប្តូរឈ្មោះទៅជា "DroidSansJapanese.ttf"

  • ចំលងពុម្ពអក្សរដែលប្តូឈ្មោះរូចដាក់ក្នុង SDCard របស់អ្នក

  • ប្រើកម្មវិធី RootExplorer ចំលងពុម្ពអក្សរដាក់ក្នុង/system/fonts/ របស់ទូរស័ព្ទ

  • ដំណើរការទូរស័ព្ទឡើងវិញ នោះអ្នកអាចមើលអក្សរខ្មែរបានហើយ តែអក្សអង់គ្លេសនៅមិនទាន់ល្អនៅឡើយ

  • បើកកម្មវិធី Font Changer រូចចូលទៅ Advance ប្តូរពុម្ពអក្សរ DroidSans ដោយរើសយកពុម្ពអក្សដើម រួច  reboot

  • បើកកម្មវិធី Font Changer រូចចូលទៅ Advance ម្តងទៀត ប្តូរពុម្ពអក្សរ DroidSansJapanese ដោយជ្រើសយក file ដែលបានក្នុង SDCard រួច  reboot

  • បើកកម្មវិធី Font Changer រូចហើយជំនួស ពុម្ពអក្សរ DroidSans ដែលនៅពីខាងមុខគេបង្អស់ក្នុងផ្នែក Basic រួច reboot


ក្រោយមកអ្នកអាចមើលពុម្ពអក្សរបានល្អហើយ តែវាគ្រាន់តែអាចមើលឃើញ តែនៅតែមិនបង្ហាញអក្សរបានច្បាស់ទេ។

No comments:

Post a Comment