Monday, November 21, 2011

Flash firmware របស់ Samsung តាមរយៈ Odin លើ​ទូរស័ព្ទ(Mobile Odin)

ពិត​ជា​ពិសេសតែ​ម្តង​សំរាប់ អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ Android របស់​ក្រុមហ៊ុន​ Samsung។ កាល​ពី​មុន បើសិន​ជា ចង់​ដំលើង Stock ROM មក​វិញ​ចាំ​បាច់​ត្រូវ​តែ​ មាន​កុំព្យូទ័រ​ជំនួយ។ តែ​ពេល​នេះ ក្រុម xda-developer បាន​បង្កើត​កម្មវិធី Odin Mobile សំរាប់​ Flash Firmware ក្នុង​ទូរស័ព្ទ​ដៃ​តែម្តង (ស្រដៀង ClockWorkMode ដែរ)។

ចំពោះ​កម្មវិធីនេះ គឺ​មាន​២ប្រភេទគឺ មួយជាប្រភេទ lite និង​មួយ​ទៀត​ជា​ប្រភេទ Pro។ ចំពោះ​ប្រភេទ Lite គឺ​អាច​ទាញយក​បាន​
ប្រើប្រាស់​ដោយ​មិន​គិត​ប្រាក់។ តែចំពោះ Pro វិញមាន​តំលៃ​ ២.៦៨​ដុល្លារ(ផ្សារandroid)។ សំរាប់ lite គឺ​អាច​ទាញយក​បាន​ពី​ទីនេះ ដោយ​មិនគិតថ្លៃទេ។


លក្ខណៈពិសេស​នៅក្នុង Pro នោះគឺត្រង់វា​មាន​ EverRoot បន្ថែម​មក​ជាមួយស្រាប់។ EverRoot ជាមុខ​ងារ​មួយ​សំរាប់​ Root រាល់​ពេល​ដែល​ upgrade firmware។ បានន័យថា រាល់​ពេល​ដែល​អ្នក​តំលើង​ Firmware ថ្មី​តាម​រយៈ Odin Mobile នោះ​វា​នឹង​ Root ដោយ​ស្វ័យ​ប្រវិត្ត ហើយ​វា​នឹង​បញ្ជុល​កម្មវិធី​មួយ​ចំនួន​ដោយ​ខ្លួន​បាន​ទៀតផង។
ការប្រើ​ប្រាស់​កម្មវិធី​នេះ គឺ​វា មិន​រាប់​ចំនួន Flash Firmware នៅ​ក្នុង  ទូរស័ព្ទទេ។

ដោយ​សារ​តែ​វា​ជាកម្មវិធី​ថ្មី ដូច​នេះ​វា​មិន​ស្គាល់​បាន​ច្រើន​នោះ​ទេ តែ​យ៉ាង​ណា​វាក៏​អាច​ស្គាស់​បាន​ Samsung ល្បីៗមួយ​ចំនួន​ដូច​ជា៖


  • Samsung Galaxy S2 GT-I9100
  • Samsung Galaxy Note GT-N7000
  • Samsung Galaxy S GT-I9000
  • Samsung Galaxy Tab 7" GT-P1000



ជាមួយ​គ្នា​នោះ​ផង​ដែរ មានទូរស័ព្ទ​មួយ​ចំនួន​ធំ​ទៀត​ដែល​នឹង​រៀប​ចំ​ឲ្យ​មាន​នោះគឺ៖

  • Galaxy Mini GT-S5570
  • Google Nexus S GT-I9023
  • T-Mobile Virant SGH-T959
  • Galaxy Ace GT-S5830
  • Galaxy S GT-I9000M
  • Galaxy Y GT-S5360
  • Samsung Apollo
  • Galaxy Note GT-N9220
បញ្ចាក់៖ មុននឹងប្រើ Odin Mobile ចាំបាច់​ត្រូវ​តែ​ Root ជាមុន។ សូមទទួលខុសត្រុវ​ដោយ​ខ្លួនឯង។


No comments:

Post a Comment