Monday, November 28, 2011

ពេល​នេះ​ដំណើរ​ការ​វិញ​ហើយ

ពេល​នេះ លោក​អ្នក​អាច​ចូល​មើល​ពត៌មាន​តាម​រយៈ​អាស័យ​ដ្ឋាន​ថ្មី​គឺwww.cambodroid.com

សូម​អរគុណ!!

Sunday, November 27, 2011

ដំណឹងអាក់ខាន​ការ​ផ្សាយ

សូម​គោរព​ជូន​មិត្ត​អ្នក​អាន​ទាំង​អស់​ជា​ទី​មេ​ត្រី!

ដោយ​សារ​ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​មាន​ការ​រវល់​នឹង​តំលើង​គេហទំព័រ​ថ្មី​ដែល​ងាយ​ស្រួល​ជាង​មុន ធ្វើឲ្យ​ខ្ញុំ​មិន​អាច ចេញផ្សាយ​អត្ថបទថ្មីៗបាន។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​​ ចំពោះ​អ្នក​ដែល​តែង​តែ​ចូល មក​តាម​ពត៌មានថ្មីៗ ទាក់ទងនឹង Android។ ខ្ញុំ​នឹង​ធ្វើយ៉ាង​ណា​ដើម្បី​ឲ្យ​បាន​ព៌តមាន​ជូន​អ្នក​ទាំង អស់គ្នា​សំរាប់​អាន ឲ្យ​កាន់​តែ​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។



សូម​អរគុណ​

Saturday, November 26, 2011

វិធី​តំលើង​ MIUI ដាក់​ក្នុង​ Xperia Arc/Neo (How to port MIUI to Xperia Arc/Neo)


បើ​និយាយ​ពី​ MIUI អ្នក​ប្រើ​ប្រាស់​ Android ភាគច្រើន​ប្រាកដ​ជា​ស្គាល់​វា​ហើយ។​ ថ្ងៃនេះ ខ្ញុំ​សូម​ណែ​នាំ ពី​របៀប​តំលើង​ MIUI ដាក់​ក្នុង​ Xperia Arc/Neo ម្តង។ ដោយ​សារ​តែ​ទូរស័ព្ទ​ទាំងពីរ​នេះ មិន​ទាន់​ក្នុង Download list ទាំង miuiandroid.com និង miui.us នោះ​ទើប​មាន​ developer ម្នាក់​នៅ​ក្នុង xda-developer បាន​ធ្វើ​វាឡើង​សំរាប់​ឲ្យ​ប្រើ​ប្រាស់​បាន។


សំរាប់​ ROM MIUI អាច​ដំណើរ​បាន​យ៉ាង​ល្អ ជាមួយ​នឹងមុខងារ​ផ្សេងៗ​ដូចជា​​៖
  • MIUI theme manager (អាច​ទាញ​យក themes បាន​គ្រប់​ប្រភេទ)
  • GSM,SMS,SENSORS ,AUDIO, ញ័រ,MIC,GPS
  • Mobile Bravia Engine
  • USB Mount SD
  • Bluetooth,WIFI 
  • GSM data connection ,Torch light
  • Camera with flash light and 720p recording also

HTC Ville:​ទូរស័ព្ទ​ស្តើងជាងគេរបស់ HTC


អ្នក​ដែល​ដឹង ប្រា​កដ​ជា​មិន​ចាប់​អារម្មណ៍​ក៏​ថា​បាន តែ​សំរាប់​អ្នកមិន​ដឹង​វិញ​វា​ជា​រឿង​ផ្សេង។ ថ្មី​ៗ​នេះ​មាន​ លេច​ចេញ​នូវ​រូប​ភាព​របស់​ទូរស័ព្ទ HTC មួយ​គ្រឿង​ដែល​ឈ្មោះ​ថា HTC Ville ដែល​មាន​កំរាស់​ស្តើង​បំផុត​ក្នុង​ចំនោម​ទូរស័ព្ទ​ Android  ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន HTC ។


បើ​តាម​ប្រភព​ព៌តមាន​ដែល​ លិច​ធ្លាយ​មក បាន​ឲ្យ​ដឹង​ថា វា​មាន​ CPU dual core ដែល​ជា​ប្រភេទ​ Snapdaragon 4 ដោយ​មាន​ល្បឿន​ប្រ​កង់ 1.5GHz។ វា​មាន​អេ​ក្រង់​ ជា​ប្រភេទ Super AMOLED និង resolution គឺ qHD។វា​មាន​កាំមេរ៉ា​ទំហំ 8Megapixel (BSI Camera) ហើយ​អាច​ថត​វិដេ​អូ​បាន​ដល់​ Full HD (1080pixels)។ វា​មាន​រូប​រាង​ស្រោប​ពី​ក្រៅ​ ធ្វើ​អី​អាលុយ​មីញ៉ូម​ ហើយ​ជា​ប្រភេទ unibody ទៀត​ផង​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​មើល​ទៅហាប់ណែន។


វិធី​បិទ Boot animation នៅ​លើ​ Ice Cream Sandwich



នៅ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ប្រើ​ផង​ សរសេរ​របៀប​ប្រើ​បាត់​ទៅ​ហើយ? នេះ​ប្រហែល​ជា​សំនួរ​ដែល​ មិត្ត​អ្នក​អាន​នឹង​នឹក​ឆ្ងល់ ពេល​អាច​អត្ថ​បទ​នេះ។ ត្បិត​តែ​វា​មិន​ទាន់​លក់​មែន តែ​ប្រហែល​ជា​មិត្ត​យើង​ខ្លះ កំពុង​តែ​ប្រើ​ប្រភេទ AOSP ROM ផង​ក៏​មិន​ដឹង​។ តែ​នេះ​មិន​មែន​ជា​អត្ថបទ​សំរាប់​តែ​​ ICS មួយ​នោះ​ទេ។


យើង​ដឹង​ស្រាប់​ហើយ​ថា Boot animation របស់​ Android មាន​ច្រើន​ប្រភេទ​ផ្សេងៗ គ្នា​ទៅ​តាម​ប្រភេទ​ក្រុម​ហ៊ុន​ដែល​ផលិត នឹង​តាម​ប្រភេទ ROM ផងដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​អាច​ ប្តូរ​វា​បាន​ទៀត​ផង សំរាប់ ទូរស័ព្ទ ដែល​ Root រួចហើយ។ 


Friday, November 25, 2011

Ice Cream Sandwich មាន​សមា​ជិក​ថ្មីពីរ​ទៀត​ប្រើ​បាន​ហើយ


កាល​ពី​រ​ម្សិល​មិញ​ មាន​វី​ដេអូ​មួយ​ដែល​និយាយ​ពី HTC G1 អាច​ដាក់​ ICS ប្រើ​បាន​គឺ​វា​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ ពេញ​ពិភព​Android។ ស្រាប់​តែ​ថ្ងៃ​នេះ មាន​សមា​ជិក​២​បន្ថែម​ទៀត គឺ HTC Evo 4G និង Motorola Defy ក៏​អាច​មាន ROM ICS សំរាប់​ដាក់​ឲ្យ​ប្រើ​ដែល​ជា​ប្រភេទ​ ROM AOSP (Android Open Source Project)។


សំរាប់​កំណែ​ដំបូងរបស់ HTC Evo 4G​ គឺ​មាន​បញ្ហាច្រើន​ផ្នែក​ Wifi និង​ Cellular data។ តែ​នេះ​ជា​កំណែ​ដំបូង​ (Alpha release)  តែ​សំរាប់​កំណែ​បន្ទាប់ យើង​សង្ឃឹម​ថា រាល់បញ្ហា​ផ្នែក​ខាង​បណ្តាញ (wifi, 3g, bluetooth...) និង​ត្រូវ​បាន​កែប្រែ​ឲ្យ​កាន់​តែ​ប្រសើរ។

វិធី root Galaxy Tab P1000 (how to root galaxy tab P1000)

ថ្ងៃនេះ​ ខ្ញុំ​សូម​ណែ​នាំ ពីរបៀប​ Root Galaxy Tab P100 តាម​រយៈ​ CF-Root។ វា​អាច​ធ្វើ​បាន​តែ​ក្នុង Firmware Gingerbread (2.3) ទេ។​ បើ​សិន​ជា​ Tablet របស់​លោក​អ្នក មិន​ទាន់​បាន​តំលើង ជំំនាន់​ដល់​ទេ ត្រូវ​ស្វែង​ update ទៅ​កាន់​ 2.3សិន​ សឹម​ root ជា​ក្រោយ​ជៀស​វា​ង​មាន​បញ្ហា​ដោយ មិន​អាច​ដឹង​ជាមុន។



វិធី​តំលើង​ភាសារ​ខ្មែរ​ដាក់​ចូល​ក្នុង​ Galaxy Tab P1000



Galaxy Tab P1000 ជា​Tablet ដំបូង​គេ​របស់ Samsung ដែល​​ដំណើរ​​ការ​ដោយ​ប្រព័ន្ធ​ Android​។ វា​មាន​ឈ្មោះ​ជា​ប្រភេទ Tablet តែការពិត​វា​ដំនើរ​មិន​អ្វី​ទៅ​នឹង ទូរស័ព្ទ​មួយ​គ្រឿង​​នោះ​ទេ។ វា​ផ្ញើសារ ទួរស័ព្ទចេញ​និង ចូល​បាន។ បើ​គិត​ទៅ​​វា​មិន​ខុស​អ្វី​ពី​ទូរស័ព្ទ​មួយ គ្រឿង​យ៉ាង​ធំ​នោះ​ទេ។


ថ្មី​នេះ មាន​សមានជិក​ម្នាក់​ក្នុង​ក្រុម CAUG មាន​ឈ្មោះ​ថា virak.yang បាន​តំលើង​ភាសារ​ខ្មែរ​បានសំរេច ប៉ុន្តែ​គាត់​មិន​បាន​ប្រើ Stock ROM គឺ​គាត់​បាន​តំលើង MIUI សំរាប់​អាច​ឲ្យ​ប្រើ​បាន ព្រោះតែ ROM មួយ​នេះអាច​តំលើង render engine ឲ្យ​​ប្រើ​ដោយ​មិន​មាន​ភាព​រអាក់​រអួល​ដូច Stock ROM។



HTC Sensation នៅ អឺរ៉ុប មាន FOTA (Firmware Over The Air) update បានហើយ

ទូរស័ព្ទ HTC Sensation ដែល​ជាទូរស័ព្ទ Dual core ដំបូង​របស់​ក្រុមហ៊ុន HTC ពេល​នេះ បាន​ចេញនូវ​កំនែ ថ្មី​សំរាប់​ឲ្យ​អតិថិជន របស់​ខ្លួន​អាច Update បានហើយ។ តែ​វា​មាន​សំរាប់​តែ​នៅ ទីផ្សារ អឺរ៉ុប​តែ​ប៉ុណ្ណោះ។ សំរាប់ អ្នក​ដែល​មាន​ហើយ អាច​ពិនិត្យ​តាមរយៈ Setting => about => check software update គឺ​វា​ឡើង​ដល់ 1.50.401.1 រួម​ជាមួយ​នឹង ភាពល្អ​ខ្លះៗ។ 

Thursday, November 24, 2011

HTC G1 ក៏អាច​ប្រើ Ice Cream Sandwich បានដែរ


អ្នក​ដែល​ធ្លាប់​ប្រើ Android ប្រាកដ​ជា​ធ្លាប់​ស្គាល់ នូវ​ទូរស័ព្ទAndroid ជំនាន់ដំបូង ដែល​ធ្វើ​ឲ្យ Android ល្បីឈ្មោះ​រហូត​មក​ដល់​ពេល​នេះ គឺ HTC G1។ វា​ត្រូវ​បាន​ក្រុម​ហ៊ុន​ឈប់ គាំទ្រ​ផ្នែក​ Firmware នៅ​ត្រឹម​   cupcake (1.6)។ តែ​ក្រុម hacker បាន​បញ្ឈប់​ត្រឹម​នេះទេ គឺ​ពួក​គេ​នៅ​បន្ត​ សាងROM ដែល​អាច​ឲ្យ​ទូរស័ព្ទ​នេះ​នៅ​តែ​មាន​ប្រយោជន៍​អាច​ប្រើ​ប្រាស់​បាន។


វិធីRoot Nexus S


Nexus S ជា​ Google phone ដែល​ត្រូវ​បាន​រចនា នឹង​ធ្វើ Firmware ដោយ ក្រុមហ៊ុន Google​ ផ្ទាល់។ Firmware របស់​វា​គឺ​មិន​មាន​ ការ​កែ​ប្រើ​ច្រើន​ដូច ម៉ូដែល​ផ្សេង​ក្នុង​ត្រកូល Galaxy ទេ ទោះ​បី​ជា​វា​ចេញ​ មក​ពី​ក្រុមហ៊ុន Samsung តែ​មួយ​យ៉ាង​ណា​ក្តី។ 


វា​ត្រូវ​បាន​ផលិត​មក​សំរាប់​ក្រុម Developer សំរាប់​យក​ទៅ​សរសេរ​កម្មវិធី ដាក់​ដោយ​សារ​វា​មិន​ត្រូវ​បាន គេ​យក​ទៅ​កែ ROM ហើយ​ដាក់ feature ផ្សេងៗ​ច្រើន​ដូច​ ROM ដ៏ទែទៀត។

ក៏​ដូច​ជា​ទូរស័ព្ទ​ទូទៅ​ដែរ វា​ត្រូវ​បាន គឺ​Root ហើយ​យក​ទៅ​ប្រើ​ប្រាស់​តាម​តំរូវ​ការ ជាក់​ស្តែង​ ដូច​ជា Flash custom firmware ប្រើ​ប្រាស់​កម្មវិធី ដែល​ត្រូវ​ការ សិទ្ធជា root ដូច​ជា ClockWorkMod និង OverClock ជាដើម។

វិធីតំលើង​ភាសារ​ខ្មែរ​​ដាក់​ចូល​ Galaxy SII មហា​ងាយ

កាល​ពី​ខ្ញុំ​ធ្លាប់​បាន​សរសេរ​ម្តង​ហើយ ស្តី​អំពី​របៀប​តំលើង​ភាសារ​ខ្មែរ​តាម​របៀប​ងាយៗ។ ពេល​នេះ ខ្ញុំ​សូម​ណែនាំ​ពី​របៀប​តំលើង ភាសារ​ខ្មែរ​ដាក់​ចូល​ទៅ​ក្នុង Galaxy SII  ដែល​គេ​ទទួល​ស្គាល់​ថា​ អធិរាជ Android ប្រចាំ​ឆ្នាំ2011នោះ។ អ្វី​ដែល​គួ​ឲ្យ​ស្តាយ​បំផុត​នោះគឺ វា​មិន​អាច​​ដាក់​បាន​ជាមួយ Stock ROM បាន​នោះ​ទេ។ ដំណោះ​ស្រាយ​នៅ​ពេល​នេះ គឺ​គេ​ដាក់​វា​ទៅ​ក្នុង MIUI ROM។


ប្រិយ​មិត្ត​ប្រាកដ​ជា​មាន​អ្នក​ខ្លះ​ស្គាល់​ហើយ​ថា MIUI ROM ជា​អ្វី តែ​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ទាន់ស្គាល់​នៅ​ឡើយ។ MIUI ROM ជា​ Firmware របស់​ទូរស័ព្ទ Android ដែល​គេ​យក​ទៅ Custome ហើយ​វា​មាន UI ស្រដៀង​ទៅ​នឹង​ iOS ដែរ។ វា​ជា​ ROM មួយ​ដែល​មាន​ភាព​ល្បី​គួ​សម ដោយ​ការ​ រចនា​ icon និង​របៀប​ប្រើ​ប្រាស់​យ៉ាង​ងាយស្រួល ព្រម​ជាមួយ នឹង​ល្បឿន​គួ​ឲ្យ​ចាប់​ចិត្ត ពី​ក្រុម​អ្នក​ផលិត​ជន​ជាតិ​ចិន​មួយ​ក្រុម។ បច្ចុប្បន្ន​នេះ​វា​ត្រូវ​បាន​គេ​យក​ទៅ​ ធ្វើ​ជា​ច្រើន​ក្រុម គឺមាន​នៅ ទ្វីបអាមេរិច និង អឺរ៉ុប​ផងដែរ។ 



Galaxy Tab10.1 នឹងមាន​ ICS ប្រើ​ឆាប់ៗ​នេះ​ហើយ


កាល​ពី​លើក​មុន​ ក្រុម CyanogenMod បាន​ប្រកាស​នៅ​ក្នុង Twitter ថា​ពួក​គេ​កំពុង​តែ សាង CyanogenMod9 ដែល​មាន​ដំណើរ​ដោយ Android 4.0 ឬ Ice Cream Sandwich។ យើង​ត្រូវ​ចំ​នាយ​ ពេល​រង់ចាំ ពីរ បី​ខែ ដើម្បី​ទុក​ឲ្យពួក​គេ​ធ្វើការ​ លើ​កាងារ​ទាំងនេះ។ តែ​នៅ​ពេល​នេះ វា​ហាក់​ដូច​ជា​ រយៈ​ពេលន​នៃ​ការ​រង់​ចាំ​ហាក់​កាន់​តែ​ខ្លី ជាង​មុន​សំរាប់​អ្នក​ប្រើ​ប្រាស់ Galaxy Tab 10.1។


កាល​ពី​អា​ទិត្យ​មុន​នេះ Steve Kondik​ ដែល​ជា​សមា​ជិក​ស្ថាបនិក នៃ Cyanogen បាន​បង្ហើប តាម​​ទំព័រ Google+ របស់​គាត់ថា អ្វី​ដែល​គេ​រង់​ចាំ​ជាយូរ​មក​នោះ នឹង​លេច​ឡើង​ជា​រូប​រាង​ឆាប់​ៗ​នេះ។ 


ជយោ! ទីបំផុត LG មាន Gingerbread នឹងគេហើយ


នៅ​ទី​បំផុត​ អ្វី​ដែល​បាន​សន្យា​ និង​ រង់ចាំ​អស់​ពេល ជា​យូរ​មក​នោះ បាន​ក្លាយ​ជា​ការ​ពិតហើយ។ ពេល​នេះ LG Optimus 3D គឺ​អាច​តំលើង​ជំនាន់​បានហើយ។ វា​ហាក់​ដូច​ជា​យឺត ឆ្ងាយ​ជាង​គេ​មែន​ទែន ខណៈ​ដែល​ក្រុម​ហ៊ុន​ ជាច្រើន​កំពុង​ញាប់​ដៃ​ញាប់​ជើង ផលិត ICS ត្រៀម​សំរាប់​អតិថិជន​របស់​គេ។ 


យោង​ទៅ​តាម​គេហទំព័រ GSMArena នោះ​បាន​និយាយថា កំណែថ្មិ​នេះ ហាក់​ដូច​ជា​មិនសូវ​មាន​អ្វី ខុស​ពី​ជំនាន់​ចាស់​នោះ​ទេ។ អ្នក​ប្រើ​ប្រាស់​មិន​ឃើញ​ នូវ​ការ​កែ​ប្រែ​​ ដូច​ទៅ​នឹង​អ្វី​ ដែល LG​បាន សន្យាទេដូច​ជា កម្មវិធី​កែ​វីដេអូ 3D (អាច​បាន​ទាំង​ 2D) Image Stabilization និង 3G ល្បឿន​លឿន ហាក់​ដូច​ជា​មិន​មាន​អ្វី​ថ្មី​ទាល់​តែ​សោះ។ 

Ice Cream Sandwich អាច​ប្រើ​បាន​នៅ​លើ Sony Ericsson Xperia X10 ហើយ

វា​ពិត​ជា​លឿន​ពេក​ហើយ នៅ​ពេល​ដែល​យើង​បានឃើញ ចំនង​ជើង​ដែល​ខ្ញុំ​បាន​ដាក់។ នោះ​មិន​មែន ជា​ពាក្យ​ចចាម អារ៉ាម​ទៀត ហើយ​យើង​ក៏​មិន​ចាំ​បាច់​រង់​ចាំ​ទៀត​ដែរ។ វា​ហាក់ដូច​ជា​លឿន​មែន​ទែន​សំរាប់​អ្នក​ប្រើ​ប្រាស់ X10 ហើយ​ប្រាថ្នា​ចង់​ឃើញ ទូរស័ព្ទ​របស់​ខ្លួន​ មាន​ប្រព័ន្ធ្ថថ្មីប្រើមុនគេ។ 


ដោយ​សារ​នេះ ជា​ Build ជំនាន់​ដំបូង​ទើប​វា​មាន​បញ្ហា​ជា​ច្រើន ដែល​គេ​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន។ បញ្ហា​សំខាន់​នោះ គឺ wifi តែ​ម្តង។ វា​ហាក់ដូច​ជា​មិន​មាន​ ភាពល្អប្រសើ​រ​ សំរាប់​ប្រើ​នោះទេ។ ចំពោះ​អ្វី​ដែល រិត​តែ​មិន​សូវ​ល្អនោះ គឺ Mobile data ដែលកំពុង​មាន​បញ្ហា ពេល​ដែល​ភ្ជាប់​ទៅ BTS។ 


ខាងក្រោម​នេះ ជា​វិធីសំរាប់​តំលើង ICS សំរាប់ X10៖

Wednesday, November 23, 2011

មិនគួ​ឲ្យ​ជឿ​ថា HTC HD2 អាច​ប្រើ​ Adroid 4.0 បាន​តាម AOSP Custom ROM

គ្រប់ៗ​គ្នា ប្រហែលជា​ចាំ​បាន​ នៅឈ្មោះ HTC HD2 ដែល​ជាប្រភេទ Windows Mobile សោះ​​តែ​​វា​​អាច​​ដំណើរ​ការ​ Android បាន​រហូត​ដល 4.0 ដែល​​មាន​ឈ្មោះថា Ice Cream Sandwich នោះ។ តាម​ពិត​ទៅ អ្នក​ប្រើ​ប្រាស់​ធម្មតា​​ប្រហែល​​ជា​ភ្លេច​ឬ​បំ​ភ្លេច​វា ពី​បញ្ជី​ទូរស័ព្ទ​ដែល​​កំពុង​​ចរាចរណ៍ តែ​ក្រុម Hacker មិន​​បាន​គិត​​ដូច​នោះទេ។

ថ្វី​ត្បិត​តែ​វវា​ទូរស័ព្ទ​ប្រភេទក៏ដោយ តែ​វា​នៅ​តែ​ប្រើ​ប្រាស់ Android ជំនាន់​ក្រោយ​បំផុត​ពី Google។ អ្វី​រិត​តែ​ភ្ញាក់​នោះ គឺ​វា​អាច​ប្រើ​បាន​មុន​គេ មុន​ឯងទៅទៀត​ ពោល​គឹ​វា​អាច​ប្រើ​មុន ទូរស័ព្ទ​ Android ផ្សេងៗផង (មិន​គិត Galaxy Nexus)។ 


Undelete Beta នឹង​ស្វែង​ឯកសារ​ដែលបាន​លុប​មក​វិញ

លុប​បាត់​ហើយ​ធ្វើ​យ៉ាងម៉េច​រក​បាន មកវិញទៅ? ស្តាយ​រូប​ថត​កាល​ពី​ថ្ងៃមុន​ណាស់ មិន​យក​តាមណា​ទេ? អ្នក​ណា​លុប​ចំរៀង​ខ្ញុំ​អស់​ហើយ? ធ្វើម៉េច​យក​បាន​វិញ​ទៅ? សំនួរ​ទាំង​នេះ​ យើង​តែង​តែ ជូប​ប្រទះ​ ជារឿយៗ សំរាប់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ។

ថ្មីៗ​នេះ​ មាន​ក្រុម​អ្នក​បង្កើត​កម្មវិធី​មួយ ក្រុម​ (Fahrbot Mobile) បាន​បង្កើត​ កម្មវិធី​មួយ​ដែល​មាន សមត្ថភាព អាច​ទាញ​យក រូប​ភាព​ដែល​បាន ឬ ឯកសារ​ផ្សេងៗ​ដែល​បាន​លុយ​ដោយ​ចៃ​ដន្យ។


វិធី Root Galaxy S2 (how to root Galaxy S2)


នេះឯកសារ​ដែល​ខ្ញុំ​បាន​យក​ពីក្រុម CAUG ដែល​គាំទ្រ​នឹង​ជំនួយ​ដែល់​ការ​ប្រើប្រាស់ Android នៅ​ប្រទេស​កម្ពូជាយើង។ ឯកសារ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​សមាជិក​ ដែល​មាន​បទ​ពិសោធន៍ និង​ធ្លាប់​សាកដំឡើង​ដោយ​ខ្លួន​ឯង។ 


HTC Quattro អាច​នឹង​ត្រូវ​ពន្យា​ចេញ​រហូត​ដល់ខែ មីនា 2012

ប្រហែល ជា​មិត្ត​អ្នក​អាន ឆ្ងល់ថា មានទូរស័ព្ទ HTC Quattro ដែរ។ នេះ​មិន​មែន​ជាឈ្មោះទូរស័ព្ទទេ តែ​វា​គឺ ជាឈ្មោះ​ Tablet របស់​ក្រុម HTC ដែល​បំពាក់​បច្ចេក​វិទ្យាចុង​ក្រោយ​បំផុត។តើ​វា​ទំនើប​យ៉ាង​ណា?

តាម​ប្រភព​ពត៌មាន​លេច​លឺ​បាន​ឲ្យ​ដឹង​ថា Tablet មួយនេះ នឹង​អាច​បំពាក់ទៅ​ដោយ CPU NVIDIA ប្រភេទ Quad-core (មាន core processor ចំនួន៤) រួមជាមួយនឹង resolution លើអក្រង់១០.១អ៊ីង​របស់​វា​គឺ ១២៨០x៧៦៨ pixels​ផងដែរ។ វា​មាន​កំរាស់​ប្រហែល​ជា ៩មីល្លីម៉ែត្រ គឺ​ស្តើង​ជាង ipad2 របស់​ Apple ទៀត ហើយ​ជា​ការបន្ថែម​នោះ គឺ​មាន​បំពាក់ Beats Audio ដែល​ល្បី​ខាង​សំលេង​នា​បច្ចុប្បន្ន​នេះ។ 


Tuesday, November 22, 2011

Flash មានត្រឹម update បាន​ត្រឹម​តែ Ice cream sandwich តែប៉ុណ្ណោះ(គ្មានទេសំរាប់ជំនាន់បន្ទាប់)

​បើ​​សិន ជា​ចាំ​មិន​ភ្លេច​ទេ Adobe បានប្រកាស​កាល​ពី​ខែមុន​នេះ មកថា​នឹង​ឈប់​ support flash សំរាប់​ទូរស័ព្ទ ទៀតហើយ។ តែ​ក្រោយពេល​ដែល​ប្រកាស​របស់ Google អំពី​ OS ថ្មីរបស់គេ គឺ Ice cream Sandwich មកគឺ ទូរស័ព្ទ​ចុង​ក្រោម​របស់ Google (Galaxy Nexus) មិន​បើក flash នៅលើ web បាន។