Wednesday, August 17, 2011

របៀបបញ្ជូនឯកសារទៅserver តាមរយៈ FTP ដោយមិនបានវាយពាក្យសំងាត់

អង្គុយរាវលេងៗស្រាប់តែឃើញរបស់មួយដែលខ្ញុំ ធ្លាប់ស្រាវជ្រាវ​ក្នុង​លីនុច តែពេលនេះ ដល់ពេល​សាក​ក្នុង​វីនដូម្តង។ ចង់បញ្ជូនឯកសារ១ ទៅកាន់ FTP ដោយមិនបាច់វាយពាក្យសំងាត់ គឺងាយស្រួលណាស់។
១. បង្កើតឯកសារមួយតាមរយៈ Notepad ហើយឃ្លាខាងក្រោមដាក់ចូលរួច save ដោយដាក់ឈ្មោះថា script.txt ក្នុងc:

ftp_username
ftp_password
bin
cd /public_html/
put ip.txt
bye


បញ្ជាក់៖ put ពាក្យបញ្ជាសំរាប់ដាក់ file ដែលមានឈ្មោះ ip.txt ទៅកាន់ទីតាំង /public_html/ របស់ FTP server។

២.បង្កើតឯកសារbat មួយដែលមានផ្ទុកពាក្យខាងក្រោម
ftp -s:script.txt punareay.site88.net


punareay.site88.net គឺជា FTP server ដែលត្រូវ upload
៣. ក្រោយមកគ្រាន់តែដំណើរឯកសារ bat នោះ វានឹងធ្វើការដំលើងដោយមិនបាច់វាយ username, password ទៀតទេ។
បញ្ជាក់ៈ រាល់ឯកសារទាំងអស់ត្រូវទុកក្នុង C:

Friday, August 5, 2011

តើគួរតែ Root Android ដែរឬទេ?

មានមនុស្សជាច្រើនតែងតែសួរថា អ្វីទៅជា Root? ហើយវាមានប្រយោជន៍អ្វី​ខ្លះ​? តើ​គេធ្វើ​ហើយ​វា​មាន​ធ្វើឲ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ? តើគេធ្វើ​វាដោយ​របៀប​ណា?

Root ជាដំនើរការ​មួយ​ដែល​អនុញ្ញាត​ឲ្យ អ្នកប្រើប្រាស់ មាន​សិទ្ធ​ចូល​ទៅ​កាន់ Super User ដែល​មាន​សិទ្ធ​គ្រប់​យ៉ាង​ក្នុង​ប្រព័ន្ធ។ Android ជាប្រព័ន្ធ​ប្រតិបិត្ត​ការ​ដែល​ យក Linux  Kernel មកប្រើប្រាស់ ដូចនេះហើយ ស្នូលនៃប្រព័ន្ធគឺដូចគ្នានឹង Linuxស្ទើតែទាំងអស់។ ដោយសារវាដំណើរការ​លើ​ទូរស័ព្ទ ដែល hardware មានកំរិតដូចនេះហើយ Feature ជា​ច្រើន​ត្រូវបានដកចេញ ដើម្បីឲ្យដំណើរការបានលឿន។ នៅក្នុង លីនុច ចែកជាអ្នកប្រើប្រាស់បី ប្រភេទគឺ  Super User (Root), Normal User (User ដែលយើងប្រើសព្វថ្ងៃតែអត់មានសិទ្ធដូច Root) និង Locked User (User ដែលប្រើសំរាប់ដំណើរ Service ផ្សេងៗ)។ ដូចនេះ​យើង​ដឹង​ហើយ ថា Root ជាអ្វី។
ជាបន្ទាប់យើងពិនិត្យមើលថាតើវាមានប្រយោជន៍អ្វីខ្លះ? មានមូលហេតុមួយចំនួន ដែលធ្វើឲ្យយើងសំរេចចិត្ត Root វា៖
-      អាចតំលើងពុម្ពអក្សខ្មែរ​ Unicode អាចប្រើបាន តែពេលនេះមិនទាន់អាច ប្រើបានទេ ដោយសារមានបញ្ហាមិនទាន់ Render ជើង និងស្រៈ មួយភាគធំមិនទាន់ត្រូវល្អ
-     អាចធ្វើការដំលើងជំនាន់ Android ROM ដោយមិនចាំបាច់រង់ចាំពីក្រុមហ៊ុនទូរស័ព្ទ​ដែល​យើង​ប្រើ។ ឧទាហរណ៍៖  SE X8 មានអស់ត្រឹមតែ 2.1 update 1ដែលក្រុមហ៊ុននឹង មិនដំលើង ឲ្យដល់ 2.3 ដូចទូរស័ព្ទផ្សេងទេ ដូច​នេះ​បើចង់ដំឡើង មានតែ ដាក់ Custom ROM
-     អាចតំលើង និងប្រើប្រាស់កម្មវិធីមួយចំនួន ដែលទាមទារសិទ្ធ  Root ព្រោះវាត្រូវធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ប្រព័ន្ធ។ ជាធម្មតា​ក្រុម​ហ៊ុន​តែង​តែ​បិទ​សិទ្ធ ទាំងនោះ​ដើម្បី​កុំ​ឲ្យ​អ្នក​ប្រើ​ប្រាស់ តំលើងកម្មវិធីមួយចំនួនដែលធ្វើឲ្យម៉ាស៊ីនគាំងជាដើម។ កម្មវិធីទាំងនោះ មាន៖  Font changer, Android Font Switcher,  SetCPU…​ជាដើម។

-          អាចរំកិលកម្មវិធីដែលដំលើងរួចដាក់អង្គចងចាំក្រៅបាន (SDcard)​ ដោយត្រូវ partition អង្គចងចាំជាប្រភេទ Ext 2/3/4 ដែលជា File system របស់លីនុច អាចឲ្យយើង​អាច​ដំលើង​កម្មវិធី បានច្រើនជាងការប្រើអង្គចងចាំក្នុង។ App2SD ជាកម្មវិធី​សំរាប់ប្រើសំរាប់រំកិល។

-          អាចប្រើ Feature មួយចំនួនដែលរោចក្រផលិតដកចេញ។ ឧទាហរណ៍៖  Live wallpaper មួយដែលមានឈ្មោះថា Nexus ដែលភ្ជាប់មកស្រាប់ក្នុងប្រព័ន្ធនោះ ត្រូវក្រុមហ៊ុន​មួយ​ចំនួនដូចជា  Samsung និង HTC បានដកវាចេញ។

-          អាចតំលើង​ Custom Theme ដែលធ្វើឲ្យ Interface កាន់តែទាក់ទាញខ្លាំងឡើង

-          ...

 

ជាមួយគុណសម្បត្តិវាក៏​​មានគុណ​វិបត្តិ​មួយ​ចំនួន​ដែរ​ដូច​ជា

-          ធ្វើការធានារអស់ប្រសិទ្ធភាព

-          ប្រឈមមុខនឹងការធ្វើឲ្យឧបករណ៍ខូច​រហូត​ប្រើការ​មិនបាន(Brick)

-          អាចឆ្លង Malware ផ្សេង

-          អាចធ្វើឲ្យប្រព័ន្ធគាំងទាំងស្រុង បើសិនជាច្រលំដៃលុប file system មួយណាដោយចៃដន្យ

-          Hacker អាចជ្រៀតចូលហើយលួចយកទិន្ន័យសំខាន់ៗ

-          អាចធ្វើឲ្យឡើងកំដៅម៉ាស៊ីនច្រើនជាងមុន

-          ....

 

ចំពោះរបៀបការ Root មានច្រើនប្រភេទអាស្រ័យលើ ប្រភេទនៃទូរស័ព្ទ។ តែវិធីល្អជាងគេគឺប្រើកម្មវិធី Root ល្អជាងការធ្វើផ្ទាល់ដៃ។ មានកម្មវិធី ២-៣ សំរាប់ឲ្យគេអាច Root បានគឺ៖
SuperOneClick, Universal Androot, Z4root និង​ Gingerbreak។ កម្មវិទាំងនេះគឺមិនអាច​ប្រើ​បាន​គ្រប់​តែ​ឧបករណ៍ទេ។ ចំពោះរបៀបធ្វើយ៉ាងខ្ញុំនឹងរៀបរាប់តាមក្រោយ។ បើចង់បាន File សំរាប់ទាញយកសូមចូលទៅកាន់តំណ៖​http://punareay.site88.net/bk/data/androidRoot/

 

ជាបញ្ចប់ចំពោះ​ការសំរេច​ចិត្ត​ថា​ Root ឬអត់​វា​ស្រ័យលើ​ការ​សំរេច​ចិត្ត​និង​តំរូវ​ការ​របស់​អ្នក​ប្រើប្រាស់។ ធម្មតាយើងចំនាយលុយទិញរបស់អស់លុយ​ត្រូវតែ​ប្រើ​វា​ ឲ្យ​អស់​សមត្ថភាព​ មិនមែនធ្វើអី្វតាមតែ​គេឲ្យមក ហើយអត់សិទ្ធគ្រប់យ៉ាង។ ជាយោបល់បុគ្គល ខ្ញុំយល់ថា Root មានប្រយោជន៍ច្រើនជាងតែ យើងត្រូវមើលជំហ៊ានឲ្យបានច្បាស់ និងមើល លទ្ធិផលដែលអ្នកផ្សេងធ្វើផង បើគេភាគច្រើនថាមិនល្អហើយ កុំចចេសធ្វើឲ្យសោះក្រែង ធ្លោយការណ៍ទៅជាអាសារបង់។

Monday, July 18, 2011

Death grip នៅលើ HTC Sansation

គ្រាន់តែបានមកដល់ដៃភ្លាម​ សាកភ្លែត អាបញ្ហាស៊ីញាល់ ពេលភ្ជាប់​បណ្តាញ​អត់ប្រើខ្សែរ។ បើសិនជា  Wifi នៅឆ្ងាយ អាចមានបញ្ហាពេល​យក​ដៃ​បាំង នៅ​ម្តុំ​ប្រហោង​ទាំង​បី ផ្នែកលើ ខាង​ក្រោយទូរស័ព្ទ នោះ​វាចុះ​មក​ត្រឹម​អត់​មានតែម្តង។ តែប្រើ 3G វិញគ្មាន​បញ្ហាអីទាំងអស់!
សំរាប់ការប្រើប្រាស់​ជាទូទៅ ឃើញថា Sense UI 3.0 ពិតជាឡុយណាស់។ ការបង្ហាញ ជា​លក្ខណៈ 3D ពិតជាគួឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ តែ​ល្បឿន​របស់​វា​ដូច​ជាមិនសូវលឿន​ដូច អ្វីដែល​ 1.2GHz Dual core នោះទេ។ បើប្រៀបធៀប​ជាមួយ  Galaxy SII វាមិនអាចស៊ូ​បានទេ។

Tuesday, July 5, 2011

វិធីយកភាពដើមរបស់ Ubuntu Desktop ដោយមិនបាច់បង្កើតអ្នកប្រើប្រាសថ្មី ឬ ដំឡើងម្តងទៀត

សុខៗ ស្រាប់តែ gnome desktop របស់ខ្ញុំប្តូរអស់រលីង អត់មានអីមើលទេ សូម្បីគេ online ហើយ ខំហៅចង់បែកសសៃករ(តាម chat សោះ) ក៏មិនដឹងដែរ។ អង្គុយមួយប្រាវ ស្រាវជ្រាវរកឃើញ ហើយវិធី យកភាពដើមមកវិញ។ ដំបូង ចុច Ctrl + Alt + F1 ដើម្បីចាកចេញពី GUI ហើយ​អា​របៀប​ ស-ខ្មៅសិន។ ចូលទៅ user ណាដែលមាន Desktop រញ៉េរញ៉ៃ តាមរយៈ Terminal។
ឧទាហរណ៍ៈ បើសិនជា user : ABCStout មានបញ្ហា នោះត្រូវ log ចូលទៅ user ABCStout ហើយ។ បន្ទាប់ពីចូលហើយ កុំទៅណាឲ្យសោះ គឺគ្រាន់តែ វាយ​ឃ្លា​បញ្ជា៖
$rm -rf .gnome .gnome2 .gconf .fconfd .metacity

បញ្ជាក់៖

​ -rm ជាពាក្យបញ្ជាលុប (remove)

- rf ជា option របស់ឃ្លាបញ្ជា rm (r មានន័យ recursive គឺវាលុប file ទាំងអស់ក្នុង Directory ម្តង១ៗ។ ចំនែក f គឺ force មានន័យថា វាបង្ខំលុបចោលទាំងអស់ នូវ file ទាំងឡាយទោះបីជា មានជាប់សិទ្ធរបស់ system ក៏ដោយ)

ក្រោយពីលុបអស់ចិត្ថអស់ចង់ហើយ គ្រាន់តែចុច   Ctrl + Alt + F7 ​ត្រលប់មក GUI​ វិញ ហើយ log out ទៅ វារួចគ្នាបាត់ទៅហើយ។

Monday, July 4, 2011

តើខ្ញុំគិតពីអី?

ចង់ថាខ្ញុំរើសក៏បាន តែអ្នកមិនដឹងនៅតែមិនយល់ពីអ្វីដែលខ្ញុំគិត។ នេះជាឃ្លា​​ដែល​សូម្បី​តែ​រូប​ខ្ញុំផ្ទាល់ គិតមិនយល់។ អ្នកណាសម័យឥលូវ តែដល់អាយុនេះហើយ គឺសុទ្ធតែស្គាល់រសជាតិ ស្នេហាអស់ហើយ ចំលែកអីតែខ្ញុំ នៅតែរកមិនបាន? ថាខ្ញុំអាក្រក់នោះ ក៏ថាបាន តែសំខាន់ គឺ មកពីខ្ញូំរើសពេកទេដឹង? សំនួរដែលគ្មានចំលើយបែបនេះ សម​ជា​មនុស្ស​ឆ្តួត​ដែល​គ្មាន​អ្នក​ណា​មើល​( មកពីធ្វើសមពេក?) តែកាពិតខ្ញុំចូលចិត្តធ្វើឆ្តតបែបនោះ។

Friday, July 1, 2011

របៀបដាក់ឲ្យ adb shell របស់ Android បានស្គាល់គ្រប់ទូរស័ព្ទទាំងអស់លើ Ubuntu

បើសិនជាប្រើក្នុង Windows នោះបើចង់ឲ្យ adb shell បានស្គាល់គ្រប់គឺគ្រាន់តែដាក់ driver របស់​​ទូរស័ព្ទ​វាគ្រប់​គ្រាន់​បាត់ទៅ​ហើយ។ តែសំរាប់ Ubuntu វា​ត្រូវការរបៀបដំលើងផ្សេង។ នេះវិធីរបស់វា៖

១. បើ សិនជាមិនទាន់បើក USB Debugging ទេ ត្រូវបើកវាសិន ដោយចូលទៅក្នុង Setting => Application => Developement => USB Debugging

២. ទាញយកកញ្ចប់ Android ពី http://dl.google.com/android/android-sdk_r11-linux_x86.tgz

៣. ពន្លាវាចេញ ហើយដំនើការ  /.../android-sdk/tools/android

Wednesday, June 29, 2011

ដេកគិត អង្គុយគិត យលសប្តិក៏គិត(គិតរឿងមិនបានលុយ)

ស្រុកខ្មែរបិតសព្វបិតគ្រប់(និយាយពីរឿងបិតផ្លាស្ទិក)។ ដំបូងគេបិតតែទូរស័ព្ទទេ។ ក្រោយមកទៀត គេបិត laptop។ រីកចំរើនយូរ គេបិតម៉ូតូ។ ដល់ពេលចេះបិតស្ទាត់ គេបិតឡាន។ សង្ស័យតែវិជ្ជាបិតផ្លាស្ទិក ដល់កំពូល ពេលការប្រពន្ធហើយកំភ្លេចយក ទៅបិត ប្រយ័ត្នទុកយូរទៅដីហុយ ឆាប់ចាស់ ហើយទៅរកថ្មី។(គំនិតឡប់ៗ ពីខ្ញុំ)